អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Son La

(VOVWORLD) -នាថ្ងៃទី១មករា ក្រុមការងាររបស់រដ្ឋសភា ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍លោក ស្រី Tong Thi Phong បានអញ្ជើញចូលរួមពិធីបើកសម្ពោធអាគាររំលឹកវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញនៅស្រុក Thuan Chau ខេត្ត Son La។ 


នៅទីនេះ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ ចំពោះអត្ថន័យប្រវត្តិសាស្ត្រនៃសំណង់អាគាររំលឹក វិញ្ញាណក្ខ័ន្ធលោកប្រធាន ហូជីមិញ ដែលជាសំណង់រួមចំណែកអប់រំប្រពៃណីដើម្បី ប្រជាជនគ្រប់ស្រទាប់នៅខេត្ត Son La បន្តជម្រុញការសិក្សារៀនសូត្រនិងធ្វើតាមសតិ អារម្មណ៍ សីលធម៌និងរចនាបទរបស់លោកប្រធានហូជីមិញ។

        មុននោះនារសៀលថ្ងៃទី៣១ធ្នូ អនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញទៅទស្សនាពន្ធនាគារ Son La និងសារមន្ទីរខេត្ត Son La ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ