អនុប្រធានរដ្ឋសភាTong Thi Phong ជូនអំណោយសម្រាប់គ្រួសារគោលនយោបាយនោស្រុកBa Vi ហាណូយ

អនុប្រធានរដ្ឋសភាTong Thi Phong ជូនអំណោយសម្រាប់គ្រួសារគោលនយោបាយនោស្រុកBa Vi ហាណូយ - ảnh 1
អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong ជូនអំណោយសម្រាប់
គ្រួសារគោល នយោបាយនីស្រុកBa Vi ហាណូយ


(VOVworld)-នាថ្ងៃទី២៦កក្កដា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi
Phong បានអញ្ជើញទៅសាកសួរសុខទុកនិងជូនអំណោយសម្រាប់ គ្រួសារគោល
នយោបាយនៅស្រុក Ba Vi ជាយទីក្រុងហាណូយ។ នៅទីនេះ លោកស្រី Tong Thi
Phong បានសម្តែងក្តីការដឹងគុណចំពោះយុទ្ធជនពិការ គ្រួសារយុទ្ធជនពលី ដែល
មានការរួមចំណែកក្នុងបុព្វហេតុតស៊ូរំដោះប្រទេសជាតិ​ ព្រមទាំងអះអាងថា បក្ស
រដ្ឋ និងប្រជាជនវៀតណាម ជានិច្ចកាល​យកចិត្តទុកដាក់ ដល់បណ្តាយុទ្ធជន ពិការ និងគ្រួសារយុទ្ធជនពលី។ នោះគឺជាប្រពៃណី “ផឹកទឹកនឹកដល់ ប្រភពដើម” របស់
ជនជាតិវៀតណាម។ លោកស្រីអនុប្រធានរដ្ឋសភាមានបំណងថា យុទ្ធជនពិការ និងគ្រួសារយុទ្ធជនពលី បន្តពង្រីកប្រពៃណីស្នេហាជាតិ ព្រមទាំង ស្នើរគណៈ
កម្មាធិការបក្ស រដ្ឋអំណាចស្រុក Ba Vi មានសកម្មភាពលើកទឹកចិត្ត ជួយ
ឧបត្ថម្ភសាចញ្ញត្តិរបស់គ្រួសារគោលនយោបាយជារឿយៗផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ