អនុប្រធានរដ្ឋសភាUong Chu Luuទទួលជួបជាមួយក្រុមសមាជិកសភាមិត្តភាព Belarus-វៀតណាម

អនុប្រធានរដ្ឋសភាUong Chu Luuទទួលជួបជាមួយក្រុមសមាជិកសភាមិត្តភាព Belarus-វៀតណាម - ảnh 1
អនុប្រធានរដ្ឋសភាUong Chu Luu ជួបជាមួយលោក
Vitaly Busko (រូបថតៈ internet)

(VOVworld)-នាពេលរសៀលថ្ងៃទី ៣១ឧសភា នៅទីស្នាក់ការរដ្ឋសភាវៀតណាម
អនុប្រធានរដ្ឋសភា Uong Chu Luu បានទទួលជួបជាមួយក្រុមសមាជិកសភា មិត្ត
ភាព Belarus វៀតណាម ដឹកនាំដោយលោក Vitaly Busko ដែលកំពុង បំពេញ ទស្សនកិច្ចនៅវៀតណាម។ អនុប្រធានរដ្ឋសភា Uong Chu Luu អះអាងថា វៀត
ណាមនិងBelarus បានទំនាក់ទំនងប្រពៃណី ជិតស្និទ្ធនិងស្មោះត្រង់។ វៀតណាម
ជានិច្ចកាលចងចាំ និងដឹងគុណចំពោះការជួយឧបត្ថម្ភ និងការគាំទ្រដែលប្រជាជន
Belarus លៃទុកសម្រាប់ប្រជាជនវៀតណាម ក្នុងបុព្វហេតុតស៊ូ រំដោះ ប្រទេសជាតិ ក៏ដូចជាក្នុងការអភិវឌ្ឍន៌ប្រទេសនាបច្ចុប្បន្ន។ អនុប្រធានរដ្ឋសភា Uong Chu Luu
ក៏សង្កត់ធ្ងន់ថា ក្នុងរយៈពេលខាងមុខ ប្រទេសទាំងពីរត្រូវជម្រុញកិច្ចសហប្រតិបត្តិ
ការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សំដៅពង្រីកថែមទៀតឧត្តមភាពរបស់ ភាគី ទាំងពីរនិងលើកកំពស់តម្លៃប្រាក់ពាណិជ្ជកម្មទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ