អនុប្រធានរដ្ឋសភាបានប្រគល់ទឹកដោះគោឲ្យកុមារខេត្ត Ben Tre
(VOVWORLD) /  
|
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានប្រគល់ទឹកដោះគោ៧៧ពាន់កំពង់ឲ្យកុមារសាលាបថមសិក្សាឃុំ An Duc និង ដំបន់មួយចំនួនខេត្ត Ben Tre (Image: vtc.vn) |
Vovworld-នាព្រឹកថ្ងៃទី២៧មេសានៅឃុំ An Duc ស្រុក Ba Tri មូលនិធិឈានឡើងខ្ពស់វៀតណាមចំណុះមូលនិធិគាំពារកុមារវៀតណាម ក្រសួងការងារយុទ្ធជន
ពិការនិងសង្គមកិច្ចបានរៀបចំពិធីប្រគល់ទឹកដោះគោឲ្យកុមារខេត្ត Ben Tre។ ថ្លែង
មតិនៅពិធី លោកស្រី Pham Thi Hai Chuyen រដ្ឋមន្ត្រីក្រសួងការងារយុទ្ធជនពិការ
និងសង្គមកិច្ចបានចាត់ទុកថា កម្មវិធីរបស់មូលនិធិឈានឡើងខ្ពស់វៀតណាមបាន
រួមចំណែកនាំមកឱកាសសំរាប់កុមាររាប់សែននាក់មានលក្ខណៈអភិវឌ្ឍន៍លើគ្រប់
វិស័យអំពីសុខភាពនិងបញ្ញា។ នៅទីនេះ អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានប្រគល់ទឹកដោះគោ៧៧ពាន់កំពង់ឲ្យកុមារសាលាបថមសិក្សាឃុំ An Duc និង
ដំបន់មួយចំនួនខេត្ត Ben Tre ប្រគល់អាហារូបករណ៍១០០ចំណែកមានតំលៃ១លាន
ដុងក្នុងមួយចំណែកជាដើម៕
-VOVWORLD