អនុប្រធានរដ្ឋសភាលោក Phung Quoc Hien ទទួលជួបជាមួយអគ្គលេខាធិការអង្គការផលិតភាពអាស៊ី
(VOVWORLD) - អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយអង្គការអន្តរជាតិនិងសភាជាសមាជិកដើម្បីរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌនៃការប្រធាន AIPA ២០២០ ប្រកបដោយជោគជ័យ។
អនុប្រធានរដ្ឋសភាលោក Phung Quoc Hien (ខាងស្ដាំ) ទទួលជួបលោក Achmad Kurnia Prawira Mochtan អគ្គលេខាធិការអង្គការផលិតភាពអាស៊ី (APG) |
នារសៀលថ្ងៃទី ២៨ ខែវិច្ឆិកា នៅវិមានរដ្ឋសភា សមាជិកគណៈកម្មាធិការមជ្ឈឹមបក្សនិងជាអនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានទទួលជួបលោក Achmad Kurnia Prawira Mochtan អគ្គលេខាធិការអង្គការផលិតភាពអាស៊ី (APG) ដែលកំពុងបានបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតណាម។ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានអះអាងថា រដ្ឋសភាវៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយអង្គការអន្តរជាតិនិងសភាជាសមាជិកដើម្បីរៀបចំសកម្មភាពក្នុងក្របខ័ណ្ឌនៃការប្រធាន AIPA ២០២០ ប្រកបដោយជោគជ័យ។
អគ្គលេខាធិការលោក Achmad Kurnia Prawira Mochtan បានចាត់ទុកថា វៀតណាមធ្វើបានល្អក្នុងការអនុវត្តបណ្ដាគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម ដោយការផ្តោតទៅលើគឺការលើកកម្ពស់ផលិតភាព ការអភិវឌ្ឍវិទ្យាសាស្ត្រ - បច្ចេកវិទ្យានិងជំរុញការផ្លាស់ប្តូរថ្មីច្នៃប្រឌិត។ ទន្ទឹមនឹងនេះ លោកបានអះអាងថា APO តែងតែលៃទុកជូនក្រុមអ្នកជំនាញដែលមានសមត្ថភាពនិងកម្រិតខ្ពស់ដើម្បីគាំទ្រវៀតណាមក្នុងការបង្កើនផលិតភាពនិងគុណភាព រួមទាំងការអនុវត្តគម្រោងកសាងផែនការមេអំពីផលិតភាពឆ្ពោះទៅការអភិវឌ្ឍដោយផ្អែកលើការផ្លាស់ប្ដូរថ្មីច្នៃប្រឌិត៕