អនុប្រធានរដ្ឋសភាលោក Phung Quoc Hien ទៅសាកសួរសុខទុក្ខ ជូនពរបុណ្យ Tet ចំពោះសវនកម្មរដ្ឋ

(VOVWORLD) - ឆ្នាំ២០១៨ក៏ ជាឆ្នាំដែលសវនកម្ម រដ្ឋទទួលរៀបចំមហាសន្និបាតបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI ១៤) ផងដែរ។
អនុប្រធានរដ្ឋសភាលោក Phung Quoc Hien ទៅសាកសួរសុខទុក្ខ ជូនពរបុណ្យ Tet ចំពោះសវនកម្មរដ្ឋ - ảnh 1 (រូបថត៖ quochoi.vn)

នាថ្ងៃទី២១ កុម្ភៈ នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទៅសាកសួរសុខទុក្ខនិងជូនពរបុណ្យ Tet ប្រពៃណី ចំពោះកម្មាភិបាលនិងបុគ្គលិកដែលកំពុងធ្វើការនៅសវនកម្មរដ្ឋ។ លោក Phung Quoc Hien សង្កត់ធ្ងន់ថា ឆ្នាំ២០១៨ជាឆ្នាំគន្លឹះក្នុងការអនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គមកិច្ចរយៈពេល៥ឆ្នាំដំណាក់កាល២០១៦-២០២០។ ឆ្នាំ២០១៨ក៏ ជាឆ្នាំដែលសវនកម្ម រដ្ឋទទួលរៀបចំមហាសន្និបាតបណ្ដាស្ថាប័នសវនកម្មកំពូលអាស៊ីលើកទី១៤ (ASOSAI ១៤) ផងដែរ។ តាមលោកអនុប្រធានរដ្ឋសភាថា នេះ ជាសកម្មភាពកិច្ចការបរទេសសំខាន់ ដែលរួមចំណែកធ្វើឲ្យមិត្តភក្តិអន្តរជាតិ យល់ដឹងជាច្រើនថែមទៀតអំពីប្រទេសវៀតណាម ហើយរួមវិភាគទានដល់បុព្វ ហេតុធ្វើសមាហរណកម្មអន្តរជាតិយ៉ាងទូលំទូលាយរបស់ប្រទេសជាតិក៏ដូចជាការកសាង កំណត់ទិសដៅសហប្រតិបត្តិការសំរាប់ផ្នែកសវនកម្មអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ