អនុប្រធានរដ្ឋសភាលោក Uong Chu Luu ទទួលជួបជាមួយគណៈប្រតិភូសហភាពសហករណ៍អន្តរជាតិ
|
អនុប្រធានរដ្ឋសភាលោក Uong Chu Luu ទទួលជួបជាមួយគណៈប្រតិភូ សហភាពសហករណ៍អន្តរជាតិ |
(VOVworld)-នាព្រឹកថ្ងៃទី២០មេសានៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀត
ណាមលោក Uong Chu Luu បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូសហភាព
សហករណ៍អន្តរជាតិ ដឹកនាំដោយប្រធានសហភាពសហការណ៍អន្តរជាតិលោក
Li Chunseng ក្នុងឱកាសគណៈប្រតិភូមកដល់ទីក្រុងហាណូយ ចូលរួមសន្និសីទ
រដ្ឋមន្ត្រី សហករណ៍តំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី១០ដែលបានរៀបចំនៅវៀត
ណាម។ នៅ ក្នុងជំនួបនេះ លោក Uong Chu Luu បានវាយតម្លៃខ្ពស់នូវខ្លឹមសារ
និងកម្មវិធីសកម្មភាពរបស់សន្និសីទនិងចាត់ទុកថា នេះជាឱកាសសំខាន់ដើម្បី
វៀតណាមសិក្សារៀន សូត្របទពិសោធន៍របស់ប្រទេសដទៃក្នុងការកសាងនិង
អភិវឌ្ឍន៍ល្អថែមទៀតនូវ តួនាទីរបស់សហករណ៍ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេស
ជាតិ។ លោក Uong Chu Luu បានឲ្យដឹងថា ដើម្បីបង្កលក្ខណៈឲ្យសហករណ៍
អភិវឌ្ឍន៍ រដ្ឋសភាវៀតណាម បានផ្សព្វផ្សាយនិងធ្វើវិសោធនកម្មច្បាប់សហករណ៍
ចំនួន៣លើក។ លោកអនុប្រ ធានរដ្ឋសភាវៀតណាមបានស្នើឲ្យសហភាពសហករ
ណ៍អន្តរជាតិបន្តជួយឧបត្ថម្ភ លើកកំពស់សមត្ថភាពរបស់សហករណ៍វៀតណាម
នាំផលិតផលវៀតណាមជ្រៀត ចូលកាន់តែជ្រៅទៅក្នុងទីផ្សារតំបន់និងពិភពលោក។
រីឯប្រធានសហភាពសហករណ៍អន្តរជាតិ លោក Li Chunseng មានបំណងថា
វៀតណាមនឹងបន្តគាំទ្រជាពិសេស ចូលរួមយ៉ាងសកម្មទៅក្នុងសកម្មភាពរបស់សហ ភាពសហករណ៍អន្តរជាតិ តាមនោះដាក់ចេញនូវកម្មវិធីនិងដំណោះស្រាយសមស្រប
រួមចំណែកជម្រុញសន្តិភាព សន្តិសុខ ភាពសម្បូររុងរឿងនិងការអភិវឌ្ឍន៍ប្រកប
ដោយនិរន្តរភាព៕