អនុប្រធានរដ្ឋសភាលោក Uong Chu Luu ទទួលជួបសន្ទនាជាមួយក្រុមសមាជិក សភាមណ្ឌល Binh Phuoc គ្រប់ជំនាន់

(VOVworld)-នាព្រឹកថ្ងៃទី៥មេសា អនុប្រធានរដ្ឋសភា លោក Uong Chu Luu បាន ទទួលជួបជាមួយក្រុមសមាជិកសមាជិការសភាមណ្ឌល Binh Phuoc គ្រប់ ជំនាន់ ក្នុងឱកាសក្រុមនេះមកទស្សនារដ្ឋធានីហាណូយ។ ថ្លែងមតិក្នុងជំនួបនេះ លោក
Uong Chu Luu បានឲ្យដឹងថា នាពេលខាងមុខ រដ្ឋសភានឹងបន្តជម្រុញ​ ខ្លាំងការ
ផ្លាស់ប្តូរថ្មី និងអនុវត្តប្រកបដោយប្រសិទ្ធិភាពនូវកិច្ចការតាក់តែងច្បាប់ ឃ្លាំមើល
កំពូល និងសម្រេចនូវបញ្ហាសំខាន់មួយចំនួនសំដៅឆ្លើយតបនឹងបំណង ប្រាថ្នា
របស់អ្នកបោះឆ្នោតនិងប្រជាជន។ នៅទីនេះ ក្រុមសមាជិក​សមាជិកា សភាមណ្ឌល
Binh Phuoc បានអះអាងថា ក្នុងនាមជាសមាជិក​សមាជិកាសភា គ្រប់ជំនាន់នេះ
និងជាប្រជាពលរដ្ឋ អ្នកបោះឆ្នោតផង នឹងរួមចំណែកសកម្មចូល ក្នុងសកម្មភាព
របស់រដ្ឋសភា ព្រមទាំងជឿជាក់ថា រដ្ឋសភានឹងកាន់តែជិតស្និទ្ធិ ហើយនាំមកផល
ប្រយោជន៍ជាក់ស្តែងសម្រាប់អ្នកបោះឆ្នោតនិងប្រជាជនទូទាំង ប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ