អនុប្រធានរដ្ឋសភាលោក Uong Chu Luu អញ្ជើញទទួលជួបជាមួយសមាគមមិត្តភាពវៀតណាម-សហព័ន្ធរុស្ស៊ី

(VOVWORLD) -  ក្នុងឱកាសដែលសមាគមមិត្តភាព វៀត ណាម - សហព័ន្ធរុស្ស៊ីបានប្រារព្ធសន្និសីទទូទាំងប្រទេសលើកទី ១៣ នៅទីក្រុងហាណូយនោះ នារសៀលថ្ងៃទី ២៨ ខែមិថុនា អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានអញ្ជើញជាអធិបតីពិធីជួបសំណេះសំណាលជាមួយប្រ តិភូដែលចូលរួមសន្និសីទនេះផងដែរ។

ថ្លែងមតិនៅសន្និសីទ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានសង្កត់ធ្ងន់ថា រួមជាមួយសកម្មភាពកិច្ចការបរទេសរបស់បក្ស ការទូតរបស់រដ្ឋ និងការទូតអន្តរសភានោះ ការទូតប្រជាជនក៏កំពុងពង្រីកនូវតួនាទីរបស់ខ្លួនកាន់តែសកម្មនិងម្ចាស់ការ ក្នុងការចូលរួមអនុវត្តគោលនយោបាយកិច្ចការបរទេសឯករាជ្យ ស្វ័យភាព សន្តិភាព មិត្តភាព សហប្រតិបត្តិការនិងការធ្វើពិពិធកម្ម ពហុភាគីនីយកម្មរបស់បក្សនិងរដ្ឋវៀតណាម ដែលរួមចំណែកដ៏សំខាន់ក្នុងការបង្កើតបរិយាកាសអន្ដរជាតិអំណោយ ផលសម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

យោងតាមអនុប្រធានរដ្ឋសភា លោក Uong Chu Luu ថា ទំនាក់ទំនងមិត្តភាពប្រពៃ ណីនិងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំងពីរវៀតណាមនិងសហព័ន្ធរុស្ស៊ី បានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។ ហើយទំនាក់ទំនងដ៏ល្អប្រពៃនេះ បានរួមចំណែករឹតបន្តឹងថែមទៀតនូវមនោសញ្ចេតនាដ៏ស្មោះសរ ជិតស្និទ្ធ រវាងប្រជាជាតិទាំងពីរ ជាពិសេស នាំកិច្ចសហប្រតិបត្តិការវៀតណាម-រុស្ស៊ីកាន់តែស៊ីជម្រៅប្រកបដោយប្រសិទ្ធ ភាពជាងនេះទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ