អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសភាជាន់ទាបរបស់អ៊ីតាលី

(VOVWORLD) -  អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានស្នើឲ្យថ្នាក់ដឹកនាំអ៊ីតាលី គាំទ្រដល់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចការពារការវិនិយោគរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA និង EVIPA) ដើម្បីនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០។

អនុប្រធានរដ្ឋសភាវៀតណាម លោក Phung Quoc Hien ជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃសភាជាន់ទាបរបស់អ៊ីតាលី - ảnh 1អនុប្រធានរដ្ឋសភា លោក Phung Quoc Hien អញ្ជើញជួបសម្តែងការគួរសមជាមួយលោក Roberto Fico ប្រធានសភាជាន់ទាបអ៊ីតាលី 

បន្តដំណើរទស្សនកិច្ចការងារនៅអ៊ីតាលីនោះ នាថ្ងៃទី ២៤ ខែកញ្ញា គណៈប្រតិភូរដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានទៅបំពេញទស្សនកិច្ចនិងពិភាក្សាការងារ នៅទីស្នាក់ការសភាជាន់ទាបរបស់អ៊ីតាលី។ នៅក្នុងជំនួបសម្តែងការគួរសមជាមួយលោក Roberto Fico ប្រធានសភាជាន់ទាបអ៊ីតាលីនោះ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានអះអាងថា រដ្ឋសភាវៀតណាមមានបំណងចង់ពង្រឹងថែមទៀតនូវទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ហើយវៀតណាមបានត្រៀមជាស្រេច ចែករំលែកនិងសហការយ៉ាងជិតស្និទ្ធជាមួយអ៊ីតាលីនៅក្នុងបណ្តាវេទិកាតំបន់និងអន្តរជាតិ។ អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានស្នើឲ្យថ្នាក់ដឹកនាំអ៊ីតាលី គាំទ្រដល់ការផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនិងកិច្ចការពារការវិនិយោគរវាងវៀត ណាមនិងសហភាពអឺរ៉ុប (EVFTA និង EVIPA) ដើម្បីនាំមកនូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបាន ៦ ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០២០។

ក្នុងជំនួបពិភាក្សាជាមួយអនុប្រធានសភាជាន់ទាបអ៊ីតាលី លោក Ettore Rosato, អនុប្រធានរដ្ឋសភា លោក Phung Quoc Hien បានអះអាងថា៖ វៀតណាមចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអ៊ីតាលីលើវិស័យទេសចរណ៍និងវប្បធម៌ ជាពិសេស គឺការអភិរក្សនិងលើកកម្ពស់គុណតំលៃនៃតំបន់បេតិកភណ្ឌ ដូចជា  Hoi An, Hue និងវិថីបុរាណហាណូយ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ បណ្តុះបណ្តាល វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាដើម។  ទន្ទឹមជាមួយគ្នានោះ ភាគីទាំងពីរបន្តបង្កើនទំនាក់ទំនង ការពិគ្រោះយោបល់ ការសម្របសម្រួលនិងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាសភាពហុភាគី ដែលមានដូចជាសហភាពសភាពិភពលោក (IPU) និងវេទិកាសភាអាស៊ី-អឺរ៉ុប (ASEP) ជាដើម។  ភាគីទាំងពីរចាំបាច់ត្រូវធានាសន្តិសុខ សុវត្ថិភាពនិងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅសមុទ្រខាងកើតនិងដោះស្រាយជម្លោះដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS ១៩៨២) ក៏ដូចជា សេចក្តីប្រកាសស្តីពីការប្រព្រឹត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ហើយឆ្ពោះទៅការកសាងក្រមប្រតិបត្តិសម្រាប់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងឆាប់ៗ។

ជាការឆ្លើយតប អនុប្រធានសភាជាន់ទាបអ៊ីតាលីលោក Ettore Rosato មានបំណងចង់ឲ្យប្រទេសទាំងពីរនិងរដ្ឋសភាទាំងពីរមានទំនាក់ទំនងកាន់តែស៊ីជម្រៅ។ បន្ថែម ពីនេះដែរ លោកអនុប្រធានសភាជាន់ទាបអ៊ីតាលីក៏បានសម្តែងគាំទ្រដល់ការផ្តល់សច្ចាប័នដល់ EVFTA និង EVIPA ដើម្បីធ្វើជាមូលដ្ឋានច្បាប់ សម្រាប់កិច្ចសហប្រតិ បត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគរវាងប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ