អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu អញ្ជើញទៅទស្សនកិច្ចនៅ កូរ៉េខាងត្បូង

(VOVWORLD) -គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភា លោក  Uong Chu Luu កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៩ មិថុនា ដល់ថ្ងៃទី ១ កក្ដដា សំដៅបង្កើនថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ។
អនុប្រធានរដ្ឋសភាវៀតណាម លោក  Uong Chu Luu អញ្ជើញទៅទស្សនកិច្ចនៅ កូរ៉េខាងត្បូង  - ảnh 1អនុប្រធានរដ្ឋសភាវៀតណាម លោក  Uong Chu Luu
អញ្ជើញទៅទស្សនកិច្ចនៅ កូរ៉េខាងត្បូង  

    គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាម ដឹកនាំដោយ អនុប្រធានរដ្ឋសភា លោក  Uong Chu Luu កំពុងបំពេញទស្សនកិច្ចនៅកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ២៩ មិថុនា ដល់ថ្ងៃទី ១ កក្ដដា សំដៅបង្កើនថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិនៃប្រទេសទាំងពីរ។

     នាថ្ងៃទី ២៩ មិថុនា លោក Uong Chu Luu បានជួបចរចាជាមួយអនុប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Ju-seon នៅរដ្ឋធានីសេអ៊ូល។ នៅទីនេះ លោក Uong Chu Luu បានឲ្យដឹងថា ភាគីទាំងពីរគប្បីបន្តជំរុញដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់សំដៅបង្កើនការជឿទុកចិត្តនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការ នាំទំនាក់ទំនងនៃប្រទេសទាំងពីរឲ្យស៊ីជម្រៅថែមទៀត ពង្រឹងនិងពង្រីកលើវិស័យសហប្រតិបត្តិការដែលមានផលប្រយោជន៍ដូចគ្នា។ លោកបានឲ្យដឹងថា រដ្ឋសភាវៀតណាមជានិច្ចកាលមានបំណង និងត្រៀមខ្លួនជាស្រេចដើម្បីសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយរដ្ឋសភាកូរ៉េខាងត្បូងសំដៅជួយឧបត្ថម្ភ និងជំរុញការអភិវឌ្ឍន៍ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ ព្រមទាំងស្នើឲ្យភាគីទាំងពីរបង្កើនការរួមសហប្រតិបត្តិការនៅក្នុងបណ្ដាវេទិកាអន្តរសភាពិភពលោក និងក្នុងតំបន់ដែលភាគីទាំងពីរជាសមាជិក។

    រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាកូរ៉េខាងត្បូងលោក Park Ju-seon បានសង្កត់ធ្ងន់ថាភាគីទាំងពីរគប្បីបង្កើនថែមទៀតនូវទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិទាំងពីរក្នុងស្ថានភាពទំនាក់ទំនងនៃប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍន៍ដ៏ល្អប្រសើរលើគ្រប់វិស័យ។

    នាល្ងាចថ្ងៃទី ២៩ មិថុនា ដដែល  អនុប្រធានរដ្ឋសភាវៀតណាម លោក  Uong Chu Luu បានជួបធ្វើការជាមួយនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Lee Nak-yeon នៅរដ្ឋធានីសេអ៊ូល។ នៅទីនេះ លោក Uong Chu Luu បានសង្កត់ធ្ងន់ថា វៀតណាមគាំទ្រកិច្ចខិតខំប្រឹងសន្ទនាសំដៅរក្សាសន្តិភាពស្ថិរភាពនិងការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ ហើយស្នើឲ្យកូរ៉េខាងត្បូងគាំទ្រវៀតណាមឈរឈ្មោះជាបេក្ខភាពអគ្គនាយកអង្គការអប់រំ វិទ្យាសាស្រ្តនិងវប្បធម៌ (យូណេស្កូ) អាណត្តិ ២០១៧ -២០២១

       មុននេះ នាព្រឹកថ្ងៃទី២៩ មិថុនា អនុប្រធានរដ្ឋសភា លោក  Uong Chu Luu  និងគណៈប្រតិភូរដ្ឋសភាវៀតណាមបានអញ្ជើញទៅទស្សនា ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Samsung នៅទីក្រុង Suwon៕

ប្រតិកម្មទៅវិញ

ផ្សេងៗ