អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចការងារនៅអូស្ត្រាលីដើម្បីចូលរួមកិច្ចប្រជុំកំពូលនារី សកល ឆ្នាំ២០១៨ នាព្រឹកថ្ងៃទី ២៦ ខែមេសា អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh បានអញ្ជើញជួបពិភាក្សាការងារ ជាមួយរដ្ឋមន្ត្រីក្រសួងការ បរទេសអូស្ត្រាលី លោកស្រី Julie Bishop ។
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Dang Thi Ngoc Thinh ទទួលជួបជាមួយ រដ្ឋមន្ត្រីការបរទេសអូស្រ្តាលី |
ក្នុងជំនួបនេះ លោកស្រី Dang Thi Ngoc Thinh បានអះអាងថាវៀតណាម ជានិច្ចកាលយកចិត្តទុកដាក់និងមានបំណងចង់បង្កើនទំនាក់ទំនងជាមួយអូស្ត្រាលី។ រីឯខ្លួនវិញ លោកស្រី Julie Bishop បានបញ្ជាក់ថា វៀតណាមជាដៃគូអាទិភាពមួយក្នុង គោលនយោបាយកិច្ចការបរទេសរបស់ប្រទេសអូស្រ្តាលី ហើយលោកស្រីស្នើឱ្យភាគី ទាំងពីរ បន្តសហការគ្នាក្នុងការពន្លឿនយន្តការសហប្រតិបត្តិការទ្វេភាគីផងដែរ។
ស្តីពីបញ្ហាសមុទ្រខាងកើត លោកស្រី Julie Bishop បានអះអាងថា អូស្រ្តាលី តែងតែវាយតំលៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ក្នុងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និង ធ្វើនាវាចរណ៍ អាកាសចរណ៍ ដោយសេរីភាពនៅសមុទ្រខាងកើត ក៏ដូចជា ការដោះស្រាយជម្លោះនានាដែលទាក់ទងនឹងដែនសមុទ្រដោយផ្អែកលើ ច្បាប់អន្តរជាតិ ក្នុងនោះមាន អនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ ៕