អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Val de Marne បារាំង
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទៅដំណើរទស្សនកិច្ចការងារនៅខេត្ត Val de Marne បារាំង (Image: VNA) |
(VOVworld) – ក្នុងពិធីទទួលជួបសន្ទនាជាមួយអនុប្រធានរដ្ឋសភាវៀតណាម
លោកស្រី Tong Thi Phong ព្រឹទ្ធសមាជិកនិងជាប្រធានក្រុមប្រឹក្សាខេត្ត Val de
Marne របស់បារាំង លោក Christian Favier បានឲ្យដឹងថា៖ នាពេលខាងមុខ ភាគី
ទាំង ២ នឹងខំប្រឹងប្រែងថែមទៀតក្នុងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច
និងទេសចរណ៍ ក្នុងនោះ ប្រមូលផ្តុំទៅលើកិច្ចសហប្រតិបត្តិការទេសចរណ៍
និងពាណិជ្ជភាវូបនីយកម្ម ផលិតផលតែរបស់ខេត្ត Yen Bai ភាគខាងជើង
វៀតណាម។ រីឯខ្លួនវិញ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានស្នើរឲ្យថ្នាក់ដឹកនាំខេត្ត Val de Marne ចែករំលែកបទពិសោធន៍ក្នុងការងារ
គ្រប់គ្រងរដ្ឋបាលរដ្ឋអំណាចថ្នាក់ខេត្ត ព្រមទាំង ជំរុញកិច្ចសហប្រតិបត្តិការ
រវាងខេត្ត Val de Marne និងខេត្ត Yen Bai ភាគខាងជើងវៀតណាមឲ្យបាន
ខ្លាំងក្លាថែមទៀត៕