អនុប្រធានរដ្ឋសភាវៀតណាមចុះត្រួតពិនិត្យការកែទម្រង់យុត្តិធម៏នៅខេត្តGia Lai

អនុប្រធានរដ្ឋសភាវៀតណាមចុះត្រួតពិនិត្យការកែទម្រង់យុត្តិធម៏នៅខេត្តGia Lai - ảnh 1
ទិដ្ឋភាពនៃជំនួបធ្វើការរវាងក្រុមការងារនៃគណៈកម្មាធិការបញ្ជាណែនាំ
ការកែទម្រង់យុត្តិធម៏មជ្ឈឹម និង
ថ្នាក់ដឹកនាំខេត្ត Gia Lai (រូបថត៖baogialai.com.vn)

(VOVworld) - នាថ្ងៃទី៥ សីហា ក្រុមការងារនៃគណៈកម្មាធិការបញ្ជាណែនាំការកែ
ទម្រង់យុត្តិធម៏មជ្ឈឹម ដឹកនាំដោយអនុប្រធានរដ្ឋសភាវៀតណាមលោក​ Uong Chu Luu បានទៅកាន់ខេត្ត Gia Lai ដើម្បីធ្វើការត្រួតពិនិត្យស្ថានភាពអនុវត្តន៍ការកែទម្រង់យុត្តិធម៏
នៅតំបន់ក្រោយរយៈពេល៨ឆ្នាំ តាមសេចក្ដីសម្រេចចិត្តរបស់ការិយាល័យនយោបាយ
អំពីយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៏ដល់ឆ្នាំ២០២០។នៅជំនួបធ្វើការជាមួយថ្នាក់ដឹកនាំ
ខេត្ត Gia Lai លោក Uong Chu Luu បានវាយតំលៃខ្ពស់ចំពោះសកម្មភាពកែទម្រង់
យុត្តិធម៏របស់ខេត្ត ដោយទទួលបានលទ្ធផលយ៉ាងសកម្ម។លោក Uong Chu Luu បាន
ស្នើរឲ្យថ្នាក់ដឹកនាំនិងបណ្ដាស្ថាប័នយុត្តិធម៏ខេត្ត ត្រូវមានដំណោះស្រាយដើម្បីលើក
កំពស់សមត្ថភាពក្នុងប្រព័ន្ធកែទម្រង់យុត្តិធម៏ថែមទៀត​ ជាពិសេសគឺបង្កើនប្រភពធន
ធានមនុស្សដើម្បីធានាសកម្មភាពសំរាប់ស្ថាប័នយុត្តិធម៏មានកំលាំងគ្រប់គ្រាន់ឆ្លើយ
តបទៅនឹងតម្រូវការជាក់ស្ដែង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ