អនុប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Dak Lak


 អនុប្រធានរដ្ឋសភាវៀតណាមជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតខេត្ត Dak Lak - ảnh 1
លោកស្រី Tong Thi Phong ​(baodaklak.vn)

(VOV)_ក្នុងរយះពេល២ថ្ងៃ គឺថ្ងៃទី ៣ និងទី៤ ធ្នូ អនុប្រធានរដ្ឋសភា​វៀតណាម 
លោកស្រី Tong Thi Phong ​រួមជាមួយបណ្ដា​សមាជិក​សមាជិកា​សភា ខេត្ត Dak Lak
បាន​ជួបប្រាស្រ័យ​ជាមួយ​អ្នកបោះ​ឆ្នោត​បន្ទាប់ពីសម័យប្រជុំលើកទី៦  រដ្ឋសភា វៀតណាម នីតិកាលទី១៣ ​នៅបណ្ដា​ស្រុក​ Cu Mgar និងទីក្រុង Buon Ma Thuot ខេត្ត 
Dak Lak។​បណ្ដាអ្នក បោះ ឆ្នោត បានសម្ដែង​ក្ដីសប្បាយរីករាយ ដោយសាររដ្ឋសភា
បានអនុម័ត ទៅលើ សេចក្ដីសម្រេចចិត្ត និងច្បាប់សំខាន់ៗជាច្រើន ពិសេសគឺរដ្ឋធម្ម
 នុញ្ញ  (ធ្វើវិសោធនកម្ម) និងច្បាប់ដីធ្លី (ធ្វើវិសោធនកម្ម) ឆ្លើយតប់នឹងគោល បំណងប្រាថ្នារបស់អ្នកបោះឆ្នោតក្នុងទូទាំងប្រទេស។ បណ្ដាអ្នកបោះឆ្នោតបានស្នើ
អោយ រដ្ឋសភា រដ្ឋាភិបាលបង្កើនទុនវិនិយោគជាច្រើនជាងទៀត សំរាប់​ហេដ្ឋារចនា
សម្ព័ន្ធ ដូចជា៖  គមនាគមន៍  ធារាសាស្ត្រ អគ្គីសនី…។ល។  អនុ​ប្រធានរដ្ឋសភា 
Tong Thi Phong បានវាយ តំលៃ ខ្ពស់ចំពោះ រាល់ការរួមមតិ​ដ៏ស្មោះត្រង់របស់អ្នក
បោះឆ្នោត  និងស្នើប្រមូលផ្តុំ រាល់ មតិ សំណូមពររបស់​អ្នកបោះឆ្នោត ដើម្បីក្រុម
សមាជិក  សមាជិកាសភា ខេត្ត  ដាក់ជូន រដ្ឋសភា រដ្ឋាភិបាល បណ្ដាក្រសួងនិង
ស្ថាប័ន ទាក់ទិននានាពិនិត្យ មើល នៅក្នុងសម័យប្រជុំជាបន្ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ