អនុប្រធានរដ្ឋសភាវៀតណាមជួបសំណេះសំណាលជាមួយតំណងចូលរួមកម្មវិធីអាជីវករអាស៊ាន

(VOVworld) - នារសៀលថ្ងៃទី៥ សីហា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភា
វៀតណាមលោកស្រី Nguyen Thi Kim Ngan បានជួបសំណេះសំណាលជាមួយ
គណៈប្រតិភូចូលរួមកម្មវិធី “ដើម្បីសហគមន៍អាស៊ានមួយសាមគ្គីភាពនិងអភិ
វឌ្ឍន៍”​ រួមមានក្រុមហ៊ុន អាជីវករចំនួន១០៦ដែលបាននិងកំពុងសហប្រតិបតិ្តការ
វិនិយោគជាមួយប្រទេសអាស៊ាននានា។នៅទីនេះ លោកស្រី Nguyen Thi Kim Ngan
 បានលើកច្បាស់ថា ក្នុងឋានៈជាសមាជិកសកម្មមួយរបស់អាស៊ាន វៀតណាមរួម
ជាមួយប្រទេសជាសមាជិកផ្សេងជាច្រើនបានជំរុញការបង្កើតសហគមន៍អាស៊ាន
តាមនោះពង្រឹងនិងពង្រីកសាមគ្គីភាព ឯកភាពក្នុងប្លុក សំដៅលើក កំពស់កិត្យា
នុភាពរបស់អាស៊ាននិងពង្រីកតួនាទីជាមជ្ឈមណ្ឌលនៅតំបន់។លោកស្រី Nguyen
 Thi Kim Ngan បានសំដែងជំនឿជាក់ថា នាពេលខាងមុខ ដោយ មានការរួមដៃរួម
កម្លាំងរបស់ប្រជាជនវៀតណាមនិងប្រទេសអាស៊ាននានាគ្រប់ស្រទាប់ ចំណង
សាមគ្គីភាពរបស់ប្រជាជនវៀតណាមជាមួយប្រជាជននៃប្រទេស អាស៊ានផ្សេងៗ
នឹងកាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ រួមចំណែកនាំអាស៊ានក្លាយ ទៅជាសហ
គមន៍សន្តិភាពនិងអភិវឌ្ឍន៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ