អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក

(VOVWORLD) -   នៅក្នុងជំនួបសន្ទនាជាមួយប្រធានគណៈកម្មាធិការ កិច្ច ការបរទេសរដ្ឋសភាអាមេរិកលោក  Ted Yoho នាថ្ងៃទី១៦តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty អះអាងថា៖វៀតណាម 
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក - ảnh 1

អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិក

          នៅក្នុងជំនួបសន្ទនាជាមួយប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិកលោក  Ted Yoho នាថ្ងៃទី១៦តុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty អះអាងថា៖វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់បង្កើនទំនាក់ទំនងជាមួយអាមេរិក។អនុប្រធានរដ្ឋសភាបានស្នើអោយរដ្ឋសភា និងរដ្ឋាភិបាលអាមេរិក បន្តគាំទ្រជំរុញទំនាក់ទំនងពា ណិជ្ជកម្មវៀតណាម-អាមេរិក។វៀតណាមក៏មានគោលបំណងអាមេរិកនឹងបន្តជួយឧបត្ថម្ភលើកកំពស់ សមត្ថភាពសំរាប់កងកម្លាំងប៉ូលីសសមុទ្រវៀតណាម បង្កើនកិច្ចសហប្រតិបត្តិការអំពីការស្វែងរកជួយសង្គ្រោះ ជួយឧបត្ថម្ភសង្គ្រោះធម្មជាតិ ជំរុញកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ…លៗ

          រីឯ ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភាអាមេរិកនិងជា ប្រធានអនុគណៈកម្មការអាស៊ី-ប៉ាស៊ីហ្វីក លោក Ted Yoho បានបង្ហាញជំនឿជាក់ថា៖ ទំនាក់ទំនងនេះនឹងបន្តអភិវឌ្ឍន៍តទៅទៀត។ លោកក៏បានចាត់ទុកថា៖ភាគីទាំងពីរត្រូវបង្កើនការដោះស្រាយបញ្ហានានា ឆ្ពោះទៅអនាគតល្អប្រសើរថែមទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ