អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអនុប្រធានគណៈកម្មាធិការការពារបដិវត្តន៍គុយបា
(VOVWORLD) -នារសៀលថ្ងៃទី៦វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកDo Ba Ty បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធីការការពារបដិវត្តន៍គុយបា ដឹកនាំដោយលោក Orestes Llanes Mestre អនុប្រធានគណៈកម្មាធិការ
អនុប្រធានរដ្ឋសភាវៀតណាមជួបសន្ទនាជាមួយអនុប្រធានគណៈកម្មាធិការការពារបដិវត្តន៍គុយបា |
នារសៀលថ្ងៃទី៦វិច្ឆិកា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកDo Ba Ty បានជួបសន្ទនាជាមួយគណៈប្រតិភូជាន់ខ្ពស់ គណៈកម្មាធីការការពារបដិវត្តន៍គុយបា ដឹកនាំដោយលោក Orestes Llanes Mestre អនុប្រធានគណៈកម្មាធិការ ដែលកំពុងបំពេញទស្សនកិច្ចនៅវៀតណាម។
នៅទីនេះ អនុប្រធានរដ្ឋសភា លោក Do Ba Ty បានសម្ដែងគោលបំណងថា៖នាពេលខាងមុខនេះ ប្រទេសទាំងពីរបង្កើនកិច្ចសហប្រតិបត្តិការ គាំទ្រគ្នាទៅវិញទៅមកនៅអង្គការ វេទិកាពហុភាគីដើម្បីផលប្រយោជន៍របស់ប្រទេសនីមួយៗ ដើម្បីសន្តិភាព ស្ថិរភាព ការអភិវឌ្ឍន៍នៅក្នុងតំបន់និងអន្តរជាតិ បន្តរក្សាការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងដំណើរបំពេញការងារ បង្កើនការយល់ដឹងគ្នាទៅវិញទៅមក។ ភាគីទាំងពីរក៏ត្រូវបន្តជំរុញការអនុវត្តកម្មវិធី គំរោងសហប្រតិបត្តិការ ជាពិសេសគឺក្នុងវិស័យកសិកម្ម សេវាកម្មសុខាភិបាល៕