អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបគណៈប្រតិភូយុវជននៃប្រទេសឡាវនិងកម្ពុជា
|
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបគណៈប្រតិភូយុវជននៃប្រទេសឡាវនិងកម្ពុជា |
(VOV)_នៅក្នុងជំនួបប្រាស្រ័យ នាថ្ងៃទី៨ ធ្នូ នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយតំលៃខ្ពស់ចំពោះការរៀបចំសន្និ
សីទសហប្រតិបត្តិការយុវជនវៀតណាម-ឡាវ-កម្ពុជា។ លោកស្រី Tong Thi Phong
បានអះអាងថា៖សន្និសីទជាសកម្មភាព១ពោពេញទៅដោយអត្ថន័យ រួមចំណែកអប់
រំយុវជននៃប្រទេសទាំងបីអំពីទំនាក់ទំនងមិត្តភាព ប្រពៃណីជាពិសេសរវាងប្រជាជាតិ
ទាំង៣ ហើយនេះក៏គឺជាឱកាសដើម្បីបង្កើនការយល់ដឹងគ្នាទៅវិញទៅមករវាងប្រជា
ជន ជំនាន់វ័យក្មេងនៃប្រទេសទាំង៣។ អនុប្រធានរដ្ឋសភា Tong Thi Phong ក៏បានអះអាងថា៖ វៀតណាមជានិច្ចកាលគោរពនិងយកចិត្តទុកដាក់ជាពិសេសចំពោះទំ
នាក់ទំនងមិត្តភាព ប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ទំនុកទុកចិត្ត និង
ផ្សាភ្ជាប់រវាងវៀតណាម ឡាវនិងកម្ពុជា។ បក្សនិងរដ្ឋវៀតណាមជានិច្ចកាលគាំទ្រនិង
បង្កលក្ខណះដើម្បីយុវជននៃប្រទេសទាំង៣បង្កើនបណ្ដាសកម្មភាពផ្លាស់ប្តូរបទពិ
សោធន៍ ជួបប្រាស្រ័យ សហប្រតិបត្តិការមិត្តភាព និងបង្ហាញជំនឿជាក់ថា៖យុវជន
នៃប្រទេសទាំងបីនឹងលើកកំពស់គុណភាពបណ្ដាកម្មវិធីសហប្រតិបត្តិការ ស្វែងរក
និងបើកទូលាយកិច្ចសហប្រតិបត្តិការថ្មី នាំមកនូវប្រសិទ្ធិភាពនិងផលប្រយោជន៍ជាក់
ស្ដែងទៀតផង៕