|
លោកស្រីអនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan និងបណ្ដាតំណាងថតរូបអនុស្សាវរីយ៍ (រូបថត៖TTXVN) |
(VOVworld) - នៅជំនួបសំណេះសំណាលជាមួយតំណាងជនរួមជាតិជាជនជាតិភាគ
តិចនៅខេត្ត Son La ភាគខាងជើងវៀតណាម នាព្រឹកថ្ងៃទី១៣ ឧសភា អនុប្រធានរដ្ឋ
សភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានកោតសរសើរ រាល់លទ្ធផល
ស្នាដៃដែលខេត្ត Son La ទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមនិងកាត់បន្ថយ
ភាពក្រីក្រ។លោកស្រីបានសង្កត់ធ្ងន់ថា នាពេលខាងមុខ Son La គប្បីប្រមូលផ្ដុំលាត
ត្រដាងអនុវត្តកម្មវិធី គោលនយោបាយអភិវឌ្ឍន៍នានា នៅក្នុងតំបន់ជនរួមជាតិជា
ជនជាតិភាគតិចប្រកបដោយប្រសិទ្ធភាពថែមទៀត។កម្មាភិបាលនិងប្រជាជននៅ
តំបន់ ព្រមទាំងជនមានកិត្យានុភាពគប្បីយកចិត្តទុកដាក់ដល់ការលើក កំពស់
ជីវភាពរស់នៅខាងសម្ភារៈនិងស្មារតីរបស់ជនរួមជាតិ អនុវត្តកម្មវិធីគោលដៅជាតិ
កសាងជនបទថ្មីប្រកបដោយប្រសិទ្ធភាព សកម្មជួយជ្រោមជ្រែងចលនា ការពារ
សន្តិសុខមាតុប្រទេសនិងប្រឡងប្រណាំងស្នេហារជាតិនៅក្នុងតំបន់ជនរួមជាតិ
ជាជនជាតិភាគតិចទៀតផង៕