អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន UNICEF ប្រចាំនៅវៀតណាម

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយប្រធាន UNICEF ប្រចាំនៅវៀតណាម  - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong ទទួលជួបសន្ទនាជាមួយប្រធាន មូលនិធិកុមារនៃ អ.ស.ប. (UNICEF) ប្រចាំនៅវៀតណាម លោកស្រី Lotta Sylwander (Image: VTV)

(VOVworld) – នារសៀលថ្ងៃទី ២៥ វិច្ឆិកា ក្នុងការទទួលជួបសន្ទនាជាមួយប្រធាន
មូលនិធិកុមារនៃ អ.ស.ប. (UNICEF) ប្រចាំនៅវៀតណាម លោកស្រី  Lotta
Sylwander អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong បានវាយ តំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាង UNICEF និងរដ្ឋសភាវៀតណាម ក្នុង ការកែលំអរការងារគាំពារនិងអនុវត្តសិទ្ធិសំរាប់កុមារនៅវៀតណាម។ ជា ពិសេស
UNICEF បានជួយឧបត្ថម្ភវៀតណាមក្នុងការទទួលបានប្រភពកំលាំងពលំអន្តរជាតិ
រួមចំណែកអនុវត្តបណ្ដាកម្មវិធីព្យាបាលជំងឺឥតគិតថ្លៃសំរាប់កុមារប្រកបដោយ
ប្រសិទ្ធិភាព។ អនុប្រធានរដ្ឋសភា Tong Thi Phong បានស្នើឲ្យ UNICEF បន្តជួយ
ឧបត្ថម្ភវៀតណាមក្នុងការសុក្រិដនិងពង្រឹងក្របខ័ណ្ឌច្បាប់អំពីកិច្ចគាំពារកុមារ
លើកកំពស់ចំណះដឹងអំពីសិទ្ធិសំរាប់កុមារនិងកសាងច្បាប់ឲ្យសមស្របនឹង
អនុសញ្ញាស្តីអំពីសិទ្ធិកុមារ ផងដែរ៕


ប្រតិកម្មទៅវិញ

ផ្សេងៗ