|
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu (ខាងស្ដាំ)និងរដ្ឋមន្រ្តី Tayeb Louh (រូបថត៖TTXVN) |
(VOVworld) - នារសៀលថ្ងៃទី១១ មិថុនា នៅអគាររដ្ឋសភា អនុប្រធានរដ្ឋសភាវៀត
ណាមលោក Uong Chu Luu បានទទួលជួបសន្ទនាជាមួយគណៈប្រតិភូនៃក្រសួង
យុត្តិធម៌អាល់ហ្សេរី ដឹកនាំដោយលោករដ្ឋមន្រ្តី Tayeb Louh ដែលកំពុងអញ្ជើញមក
បំពេញទស្សនកិច្ចនៅវៀតណាម។នៅទីនេះ លោក Uong Chu Luu បានស្នើរឲ្យភាគី
ទាំង២បន្តជំរុញសកម្មភាពផ្លាស់ប្ដូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ រវាងស្ថាប័ននិតិ
បញ្ញាត្តិទាំង២សំដៅចែករំលែកបទពិសោធន៍ធ្វើសកម្មភាពរបស់រដ្ឋសភា បង្កើន
ការឃ្លាំមើលការអនុវត្តរាល់កិច្ចព្រមព្រៀងដែលត្រូវបានចុះហត្ថ លេខារវាងរដ្ឋា
ភិបាល ក្រសួង ផ្នែកនៃប្រទេសទាំង២។ លោក Tayeb Louh ក៏សំដែងគោលបំណង
ថាភាគីទាំង២នឹងបន្តអនុវត្តវិធានការ នានាសំដៅបង្កើនការយល់ដឹងគ្នាទៅវិញ
ទៅមក ធ្វើមូលដ្ឋានដើម្បីអភិវឌ្ឍន៍ ទំនាក់ទំនងសហប្រតិបតិ្តការឲ្យបានស៊ីជំរៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធិ ភាពថែមទៀត៕