អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីគុយបា

(VOVworld) - នាថ្ងៃទី២៧ មិនា នៅជំនួបសន្ទនាជាមួយលោកស្រី Ana Maria
Machado អនុប្រធានរដ្ឋសភារដ្ឋអំណាចប្រជាជនគុយបាក្នុងឱកាសមកចូលរួមមហា សន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) នៅទីក្រុង
ហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានអះ
អាងនូវគោលនយោបាយមុនក៏ដូចជាក្រោយនិងអាទិភាពចម្បងរបស់វៀតណាម
ក្នុងការបង្កើនទំនាក់ទំនងសាមគ្គីភាព មិត្តភាព សហប្រតិបតិ្តការលើគ្រប់វិស័យ
ជាមួយ គុយបា។លោកស្រី Nguyen Thi Kim Ngan មានគោលបំណងថា ក្រុម
សមាជិកសភា មិត្តភាពនៃប្រទេសទាំង២ បង្កើនការផ្លាស់ប្ដូរ ស្វែងរកវិធានការ
ជាក់ស្ដែងសំដៅបង្កើន ការយល់ដឹងគ្នាទៅវិញទៅមក ជំរុញទំនាក់ទំនងមិត្តភាព
និងកិច្ចសហប្រតិបតិ្តការរវាង រដ្ឋសភានៃប្រទេសទាំង២នាពេលខាងមុខ។
អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយសមភាគីគុយបា - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (ខាងស្ដាំ) និងសមភាគីគុយបាលោកស្រី Ana Maria Machado (រូបថត៖TTXVN)

រីឯខ្លួនវិញ លោកស្រី Ana Maria Machado បានវាយតំលៃខ្ពស់ចំពោះការងារត្រៀម
រៀបចំ បដិសណ្ឋារកិច្ចដ៏កក់ក្ដៅរបស់វៀតណាម ព្រមទាំងជឿជាក់ថា មហាសន្និ
បាត IPU ១៣២ នឹងទទួលបានជោគជ័យដ៏ល្អប្រសើរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ