អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្ស FMLN El Salvador

អនុប្រធានរដ្ឋសភាវៀតណាមទទួលជួបសន្ទនាជាមួយអគ្គលេខាគណៈបក្ស FMLN El Salvador - ảnh 1

(VOVworld) - នារសៀលថ្ងៃទី៧ ឧសភា នៅរដ្ឋធានីហាណូយ អនុប្រធានរដ្ឋសភា
វៀតណាមលោកស្រី Tong Thi Phong បានទទួលជួបសន្ទនាជាមួយលោក Medardo
Gonzalez អគ្គលេខាគណៈបក្សរណសិរ្សរំដោះប្រជាជាតិ Farabundo Marti (FMLN)
របស់ប្រទេស El Salvador។នៅទីនេះ លោកស្រី Tong Thi Phong បានសំដែងគោល
បំណងថា គណៈបក្ស FMLN នឹងបន្តឆ្លងកាត់រាល់ ការលំបាក ដណ្ដើមបានជ័យជំនះ
ជាច្រើនថែមទៀត ព្រមទាំងអះអាងថា រដ្ឋសភាវៀតណាមនឹងបន្តសហប្រតិបតិ្តការ
ជាមួយរដ្ឋសភា El Salvador ក្នុង ទំនាក់ទំនងទ្វេភាគីក៏ដូចជានៅវេទិការសភាពហុ
ភាគីនានាផងដែរ។លោកអគ្គលេខាគណៈបក្ស Medardo Gonzalez មានគោល
បំណងថា វៀត ណាមនិងEl Salvador នឹងរួមគ្នាចែករំលែកព័ត៌មាន បទពិសោធន៍
ផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេស
ទាំង២កាន់តែ អភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ