អនុប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារនៅរូម៉ានី។

អនុប្រធានរដ្ឋសភាវៀតណាមបញ្ចប់ដំណើរបំពេញទស្សនកិច្ចការងារនៅរូម៉ានី។ - ảnh 1
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan (VOV)



        VOV-នាថ្ងៃទី៦កញ្ញ អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi
Kim Ngan បានមកជួបសម្ដែងការគួសមប្រធានរដ្ឋសភារូម៉ានី Valeriu Stefan Zgonea ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចជាផ្លូវការនៅរូម៉ានី។ នៅពិធីទទួល​ជួប​សន្ទនា
ប្រធានរដ្ឋសភា Valeriu Stefan Zgonea បានអះអាងថា​រូម៉ានីនឹងធ្វើ​អស់​ពី​កំលាំង
កាយចិត្តដើម្បីអភិវឌ្ឍន៍ទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាមនិងជា
ស្ពានតភ្ជាប់រវាងវៀតណាមជាមួយបណ្ដាប្រទេស EU និងផ្ទុយទៅវិញ វៀត​ណាម​អាចជាកន្លែងមកដល់របស់បណ្ដាអង្គភាពអាជីវកម្មរូម៉ានី ជួយទាក់ទងនឹង​ទីផ្សារ​អាស៊ាននិងដំបន់អាស៊ី-ប៉ាស៊ីហ្វិក។

        ក្នុងរយៈពេលបំពេញទស្សនកិច្ចនៅរូម៉ានីចាប់ពីថ្ងៃទី៣ដល់ថ្ងៃទី៧កញ្ញា
អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានជួបសន្ទនាជាមួយរដ្ឋមន្ត្រី​ការបរទេស
Titus Corlatean និងទេសាភិបាលធនាគារជាតិរូម៉ានី Mugur Isarescu ជាដើម។ នៅ
បណ្ដាជំនួបសន្ទនា អនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានស្នើរប្រទេស
ទាំងពីរសហការចែករំលែកទស្សនៈនិងគាំទ្រគ្នាទៅវិញទៅ​មកក្នុងបណ្ដាយន្តការ
របស់អង្គការសហប្រជាជាតិនិងអង្គការអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ