អនុប្រធានរដ្ឋសភាវៀតណាមបន្តដំណើរទស្សនកិច្ចនៅជប៉ុន
|
អនុប្រធានរដ្ឋសភាវៀតណាមបន្តដំណើរទស្សនកិច្ចនៅជប៉ុន |
Vovworld-នាថ្ងៃទី២៧សីហាអនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen
Thi Kim Ngan បានជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងផលប្រយោជន៍
សង្គមជប៉ុន Yasuhisa Shiozaki។ នៅពិធីជួបសន្ទនានេះ អនុប្រធានរដ្ឋសភា Nguyen
Thi Kim Ngan មានបំណងជប៉ុនបន្តបើកទូលាយការទទួលសិក្ខាកាមវៀតណាមមក
ធ្វើការនៅជប៉ុន។ រីឯលោក Yasuhisa Shiozaki បានសង្កត់ធ្ងន់ថា ជប៉ុននឹងសហប្រតិ
បត្តិការហើយផ្ទៀងស្ដាប់សំណើររបស់វៀតណាមពិសេសគឺបញ្ហាដែលលោកគ្រប់
គ្រងដោយផ្ទាល់។
មុននោះអនុប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានចូលរួមសិក្ខាសាលា
អភិវឌ្ឍន៍សេដ្ឋកិច្ចនិងបណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់វៀតណាម។ ថ្លែង
មតិនៅទីនេះលោកស្រី Nguyen Thi Kim Ngan បានអះអាងថា វៀតណាមគោរពកិច្ចការ
អភិវឌ្ឍន៍ប្រភពធនធានមនុស្ស ហេតុនេះហើយក្នុងកិច្ចសហប្រតិបត្តិការជាមួយជប៉ុន
វៀតណាមជានិច្ចកាលវាយតំលៃខ្ពស់បញ្ហាសហប្រតិបត្តិការបណ្ដុះបណ្ដាលអភិវឌ្ឍន៍
ប្រភពធនធានមនុស្ស៕