អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ជួបសំណេះសំណាលជាមួយ អ្នកបោះឆ្នោតនៅស្រុក Bat Xat ខេត្ត Lao Cai
(VOVWORLD) -នាថ្ងៃទី ៤ ខែកក្កដា នៅឃុំ Trinh Tuong ស្រុក Bat Xat ខេត្ត Lao Cai អនុប្រធានរដ្ឋសភាវៀតណាម លោក Do Ba Ty និងគណៈប្រតិភូរដ្ឋសភាខេត្ត Lao Cai បានជួបសំណេះសំណាលជាមួយ អ្នកបោះឆ្នោតបន្ទាប់ពីសម័យប្រជុំ លើក៥រដ្ឋសភាវៀតណាមនីតិកាលទី១៤។
អនុប្រធានរដ្ឋសភាវៀតណាមលោក Do Ba Ty ជួបសំណេះសំណាលជាមួយ អ្នកបោះឆ្នោតនៅស្រុក Bat Xat ខេត្ត Lao Cai |
ទទួលយករាល់មតិយោបល់ររបស់អ្នកបោះឆ្នោត លោក Do Ba Ty បានវាយតម្លៃ ខ្ពស់ចំពោះលទ្ធផលនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមដែលស្រុក Bat Xat សម្រេច បានក្នុងរយៈពេលកន្លងទៅ។ទន្ទឹមនឹងនេះ លោកក៏ស្នើឲ្យ ស្រុក Bat Xat រួមទាំង ស្ថាប័ននានាផ្តោតការយកចិត្តទុកដាក់ក្នុងការអនុវត្តឲ្យបានល្អនូវខ្លឹមសារនៃការឃ្លាំមើលរបស់គណៈប្រតិភូរដ្ឋសភា ព្រមទាំងអនុវត្ត បានល្អនូវកិច្ចការកសាង ជនបទថ្មីដោយតភ្ជាប់ជាមួយកិច្ចការពារបរិស្ថាននិងអេកូឡូស៊ីក៏ដូចជាកិច្ចការលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងថ្ងៃដដែលនេះ គណៈ ប្រតិភូបានអញ្ជើញទៅអុជធូបនៅស្តូប រំលឹក វិញ្ញាណក្ខន្ធវីរយុទ្ធជនពលីខេត្ត Lao Cai ក្នុងឱកាសរំលឹកខួបលើកទី ៧១ ទិវាយុទ្ធជនពិការនិងយុទ្ធជនពលី វៀតណាម (ថ្ងៃទី២៧ កក្កដា ឆ្នាំ ១៩៤៧/ថ្ងៃទី២៧ កក្កដា ឆ្នាំ ២០១៨)៕