អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបគណៈប្រតិភូ ព្រះរាជាណាចក្រម៉ារ៉ុក

(VOVWORLD) - ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានលើក សំណើរថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនោះ ភាគីទាំង២នឹងជំរុញកិច្ចសហប្រតិបតិ្តការ តភ្ជាប់សហគមន៍អាជីវករ សមាគមន៍ អាជីវកម្មនៃប្រទេសទាំង២ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ និងថាមពលកកើតឡើងវិញ។
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបគណៈប្រតិភូ ព្រះរាជាណាចក្រម៉ារ៉ុក - ảnh 1 ទិដ្ឋភាពនៃជំនួបនេះ (រូបថត៖ TTXVN)


នារសៀលថ្ងៃទី១៨ មករា នៅទីក្រុងហាណូយ ក្នុងក្របខ័ណ្ឌកិច្ចប្រជុំជា ប្រចាំលើកទី២៦នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF ២៦) នោះ អនុប្រធាន រដ្ឋសភាវៀតណាមលោក Phung Quoc Hien បានទទួលជួបគណៈប្រតិភូ ព្រះរាជាណាចក្រម៉ារ៉ុក ដឹកនាំដោយអនុប្រធានសភាជាន់ទាបលោក Mohammed Ouzzine។

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Phung Quoc Hien បានលើក សំណើរថា ដោយឈរលើមូលដ្ឋាននៃទំនាក់ទំនងនយោបាយដ៏ល្អប្រសើរនោះ ភាគីទាំង២នឹងជំរុញកិច្ចសហប្រតិបតិ្តការ តភ្ជាប់សហគមន៍អាជីវករ សមាគមន៍ អាជីវកម្មនៃប្រទេសទាំង២ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ហិរញ្ញវត្ថុ និងថាមពលកកើតឡើងវិញ។

តាងនាមគណៈប្រតិភូ អនុប្រធានសភាជាន់ទាបម៉ារ៉ុកលោក Mohammed Ouzzine បានសំដែងគោលបំណងថា វៀតណាមនឹងជាស្ពានតភ្ជាប់ក្នុងទំនាក់ ទំនងរវាងម៉ារ៉ុកជាមួយប្រទេសអាស៊ាននានា ដើម្បីប្រជាធិបតេយ្យ សន្តិភាព និងវឌ្ឍនភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ