អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Pfizer ដែលជាអ្នកផ្គត់ផ្គង់ថ្នាំ អង់ទីប៊ីយ៉ូទិកធំបំផុតលើពិភពលោក
(VOVWORLD) -នាបច្ចុប្បន្នមានសហគ្រាសប្រមាណ ២០០ អង្គភាពដែលមានខ្សែសង្វាក់ផលិតកម្មទំនើបត្រូវបានវិនិយោគ ហើយចំនួនរោងចក្រផលិតថ្នាំឱសថជាប់ស្ដង់ដាក៏កើនឡើងផងដែរ។
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Pfizer ដែលជាអ្នកផ្គត់ផ្គង់ថ្នាំ អង់ទីប៊ីយ៉ូទិកធំបំផុតលើពិភពលោក |
អញ្ជើញថ្លែងមតិនៅក្នុបជំនួបជាមួយថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន Pfizer ដែលជាអ្នកផ្គត់ផ្គង់ថ្នាំ អង់ទីប៊ីយ៉ូទិកធំបំផុតលើពិភពលោកនាថ្ងៃទី ១០ ខែមករា នៅទីក្រុងហាណូយនោះ អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien បានឲ្យដឹងថា៖ ក្រោយពីចូលរួមអង្គការពាណិជ្ជកម្មពិភពលោក (WTO) ផ្នែកឧស្សាហកម្មឱសថរបស់វៀតណាមមានជំហានអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយនឹងលទ្ធផលដ៏សំខាន់ៗនានា។ នាបច្ចុប្បន្នមានសហគ្រាសប្រមាណ ២០០ អង្គភាពដែលមានខ្សែសង្វាក់ផលិតកម្មទំនើបត្រូវបានវិនិយោគ ហើយចំនួនរោងចក្រផលិតថ្នាំឱសថជាប់ស្ដង់ដាក៏កើនឡើងផងដែរ។
ចំណែកឯ លោក Pierre Gaudreault ប្រធានតំបន់អាស៊ី និងទីផ្សារទើបលេចចេញថ្មីរបស់សម្ព័ន្ធក្រុមហ៊ុន Pfizer អាមេរិកបានឲ្យដឹងថា សម្ព័ន្ធក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅវៀតណាមអស់រយៈពេលជាង ២០ ឆ្នាំ កន្លងទៅ ហើយកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Pierre Gaudreault បានឲ្យដឹងថា ការដែលសម្ព័ន្ធក្រុមហ៊ុនទើបនឹងបានចុះហត្ថលេខាលើការផ្ទេរបច្ចេកវិទ្យាផលិតឱសថជាមួយបណ្ដាសហគ្រាសវៀតណាមនាពេលថ្មីៗនេះ គឺជាការប្ដេជ្ញាចិត្តចំពោះសកម្មភាពវិនិយោគយូរអង្វែងនៅវៀតណាម៕