អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបប្រធានក្រុមប្រឹក្សាអាជីវកម្ម EU - អាស៊ាន

(VOVWORLD) - ថ្លែងនៅទីនេះ លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាសមក បណ្ដាក់ទុននៅវៀតណាម។ 
អនុប្រធានរដ្ឋសភាវៀតណាមលោក Phung Quoc Hien ទទួលជួបប្រធានក្រុមប្រឹក្សាអាជីវកម្ម EU - អាស៊ាន - ảnh 1 អនុប្រធានរដ្ឋសភាវៀត ណាមលោក Phung Quoc Hien (ខាងស្ដាំ) បានទទួលជួបប្រធានក្រុមប្រឹក្សាអាជីវកម្ម EU – អាស៊ាន លោក Donald Kanak (រូបថត៖ quochoi.vn)

  នារសៀលថ្ងៃទី៧ ខែតុលា នៅអាគាររដ្ឋសភា អនុប្រធានរដ្ឋសភាវៀត ណាមលោក Phung Quoc Hien បានទទួលជួបប្រធានក្រុមប្រឹក្សាអាជីវកម្ម EU – អាស៊ាន លោក Donald Kanak និងក្រុមការងារដែលកំពុងមកបំពេញទស្សនកិច្ច នៅវៀតណាម។ ថ្លែងនៅទីនេះ លោក Phung Quoc Hien បានសង្កត់ធ្ងន់ថា វៀតណាមជានិច្ចកាលបង្កលក្ខណៈងាយស្រួលសម្រាប់បណ្ដាសហគ្រាសមក បណ្ដាក់ ទុននៅវៀតណាម។ វៀតណាមមានគោលនយោបាយបើកចំហជាច្រើន ដែលបានបង្ហាញតាមរយៈការចុះហត្ថលេខានិងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរី (FTA) ចំនួន១២ ហើយកំពុងចរចាលើ FTA ចំនួន៤ផ្សេងទៀត។ អនុ ប្រធានរដ្ឋសភាលោក Phung Quoc Hien បានស្នើអោយក្រុមប្រឹក្សាអាជីវកម្ម EU - អាស៊ានគាំទ្រនិងជំរុញដើម្បីអោយសភាអឺរ៉ុបនិងបណ្ដាសភាជាសមាជិក EU អនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EU - វៀតណាម (EVFTA) និងកិច្ច ព្រមព្រៀងគាំពារវិនិយោគ (EVIPA) យ៉ាងឆាប់ៗ។

        ចំណែកឯប្រធានក្រុមប្រឹក្សាអាជីវកម្ម EU - អាស៊ានលោក Donald Kanak បានអះអាងថា សហគ្រាស EU ត្រៀមខ្លួនជាស្រេចចែករំលែកនិងជួយឧបត្ថម្ភ វៀតណាមក្នុងការអនុវត្តអោយបានល្អនូវតួនាទីជាប្រធានអាស៊ានឆ្នាំ២០២០៕

ប្រតិកម្មទៅវិញ

ផ្សេងៗ