អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ទទួលជួបជាមួយក្រុមសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង
(VOVWORLD) -នារសៀលថ្ងៃទី ២ ខែតុលា នៅទីក្រុងហាណូយ អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានទទួលជួបជាមួយប្រធានក្រុមសមាជិក គណបក្សចម្រុះដែលយកចិត្តទុកដាក់ដល់វៀតណាម និងជាប្រធានគណប្រតិភូសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បានទទួលជួបជាមួយប្រធានគណប្រតិភូសមាជិក IPU នៃសភាចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David |
នៅក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានអះអាងថា វៀតណាមជានិច្ចកាលគោរពទំនាក់ទំនងមិត្តភាព កិច្ចសហប្រតិបត្តិការជាមួយ ចក្រភពអង់គ្លេស។ លោកអនុប្រធានរដ្ឋសភាបានស្នើឲ្យប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ អបអរសាទរចំពោះលទ្ធផលនៃជំនួបពិភាក្សាការងាររវាងគណប្រតិភូជាមួយគណកម្មការកិច្ចការបរទេស បណ្ដាគណកម្មការរបស់រដ្ឋសភា និងក្រុមសមាជិកសភាមិត្តភាពវៀតណាម - អង់គ្លេសនោះ លោក Uong Chu Luu បានគាំទ្រដល់ស្ថាប័ននីតិបញ្ញត្តិទាំងពីរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនិងផ្លាស់ប្ដូរគណប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅបង្កើនការយល់ដឹងគ្នាទៅវិញទៅមក។
ចំណែកខ្លួនវិញ ប្រធានក្រុមសមាជិកសភានៃគណបក្សចម្រុះដែលយកចិត្តទុកដាក់ដល់វៀតណាម និងជាប្រធានគណប្រតិភូសភា IPU នៃសភា ចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង លោក Wayne David បានស្នើឲ្យភាគីទាំងពីរបន្តពង្រឹងទំនាក់ទំនងលើគ្រប់វិស័យ ហើយតាមនោះនាមកនូវផលប្រយោជន៍ជាក់ស្ដែងជូនប្រជាជននៃប្រទេសទាំងពីរ៕