អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu បំពេញទស្សនកិច្ច ការងារនៅខេត្ត Soc Trang
(VOVWORLD) - នាថ្ងៃទី៣ ខែកក្កដា អនុប្រធានរដ្ឋសភាវៀតណាមលោក Uong Chu Luu ដឹកនាំក្រុមការងាររដ្ឋសភា បានជួបធ្វើការជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត Soc Trang អំពីសភាពការណ៍សេដ្ឋកិច្ចសង្គមក្នុងឆមាសទី១ឆ្នាំ២០១៨និងអនុវត្តន៍ ផែនការសេដ្ឋកិច្ចសង្គមក្នុងឆមាសទី២។
ថ្លែងមតិនៅទីនេះ លោក Uong Chu Luu បានឲ្យដឹងថា Soc Trang ជាខេត្តក្រីក្រមួយបានជា ចាំបាច់ត្រូវមានវិធាន ការដើម្បីពង្រីកឧត្តមភាពរបស់ខេត្តថែមទៀត។ ពិសេសគឺផ្តោតការវិនិយោគទៅ លើវិស័យកសិកម្ម បង្កើនការអនុវត្តវិទ្យាសាស្ត្របច្ចេកវិទ្យា ដំណើរការផលិត កម្មជឿនលឿន និងជំរុញការនាំចេញកសិផល។ លើវិស័យឧស្សាហកម្ម ខេត្ត ចាំបាច់ត្រូវផ្សព្វផ្សាយ ទាក់ទាញវិនិយោគិនដែលមានបច្ចេកវិទ្យាទំនើបៗ ខ្នាតធំ និងមានតំលៃបន្ថែមខ្ពស់ ស្និទ្ធស្នាលជាមួយបរិស្ថាន។ ក្រៅពីនោះ ខេត្ត Soc Trang ចាំបាច់ត្រូវមានដំណោះស្រាយជាក់ស្ដែង ដើម្បីពង្រីកនូវផ្នែក ទេសចរណ៍ ហើយផ្តោតសំខាន់ទៅលើការអភិរក្សតំលៃវប្បធម៌ជនជាតិ៕