អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួបគណៈ ប្រតិភូសមាជិកាសភាជប៉ុន

(VOVWORLD) - នារសៀលថ្ងៃទី១១ កក្កដា នៅរដ្ឋធានីហាណូយ អនុប្រធានអចិន្រ្តៃយ៍ រដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong បានទទួលជួបគណៈប្រតិភូ សមាជិកាសភាជប៉ុនដឹកនាំដោយសមាជិកាសភាជាន់ទាបលោកស្រី Tsuchiya Shinako ប្រធានគណៈកម្មការដើម្បីការអភិវឌ្ឍរបស់នារីនៃគណៈបក្សប្រជាធិប តេយ្យសេរីភាព (LDP) ជប៉ុន។
អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong ទទួលជួបគណៈ ប្រតិភូសមាជិកាសភាជប៉ុន - ảnh 1 (រូបថត៖ TTXVN)

ក្នុងជំនួបនេះ អនុប្រធានរដ្ឋសភាលោកស្រី Tong Thi Phong បានស្នើឲ្យ បណ្ដាសមាជិកាសភាជប៉ុនបន្តគាំទ្រវៀតណាមនិងជប៉ុនក្នុងការកសាង ចេញ ផ្សាយគោលនយោបាយ ច្បាប់ដ៏សមស្រប ព្រមទាំងបង្កលក្ខណៈងាយស្រួល ដើម្បីសហគមន៍ជនវៀតណាមនៅជប៉ុនរស់នៅដោយស្ថិរភាព រៀនសូត្រនិង ធ្វើការប្រកបដោយប្រសិទ្ធភាព រួមវិភាគទានយ៉ាងសកម្មទៅក្នុងការអភិវឌ្ឍសេដ្ឋ កិច្ចសង្គមនៃប្រទេសនីមួយៗ ហើយធ្វើជាស្ពានតភ្ជាប់ចំណងមិត្តភាពរវាងវៀត ណាមនិងជប៉ុន។

        រីឯខ្លួនវិញ សមាជិកាសភាលោកស្រី Tsuchiya Shinako បានឲ្យដឹងថា ក្នុង ដំណើរទស្សនកិច្ចលើកនេះ គណៈប្រតិភូជប៉ុននឹងទៅត្រួតពិនិត្យការត្រៀម រៀបចំ បណ្ដុះបណ្ដាលប្រភពធនធានមនុស្សរបស់វៀតណាមក្នុងវិស័យកសិកម្ម នេសាទនិងសំណង់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ