|
លោកស្រី Tong Thi Phong ប្រគល់អំណោយជូនគ្រួសារគោលនយោបាយ |
(VOVworld) - អនុប្រធានរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong នាថ្ងៃទី២០
មេសា បានជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lai Chau ភាគខាងជើងវៀតណាមអំពី ស្ថានភាពអនុវត្តសេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្សភាគខេត្តលើកទី១២និង
សេចក្ដីសំរេចចិត្តនៃមហាសន្និបាតបក្សលើកទី១១។លោកស្រីក៏បានទៅទស្សនា
ឃុំជនបទថ្មី San Thang នៃទីក្រុង Lai Chau ទៀតផង។
មុននោះ នាថ្ងៃទី១៩ មេសា លោកស្រី Tong Thi Phong បានទៅសាកសួរសុខទុក្ខ
កម្មា ភិបាលនិងប្រជាជននៅភូមិវប្បធម៌ Vang Pheo ស្រុក Phong Tho។លោកស្រី
បានសំណូមពរថា នាពេលខាងមុខ រដ្ឋអំណាចតំបន់ត្រូវយកចិត្តទុកដាក់ច្រើន
ថែមទៀតដល់ ប្រជាជន ជាពិសេសគឺក្នុងការងារកាត់បន្ថយភាពក្រីក្រនិងថែរក្សា
អត្តសញ្ញាណ វប្បធម៌ជាតិ៕