អនុប្រធានរដ្ឋសភាវៀតណាមអញ្ជើញទៅបំពេញការងារនៅខេត្ត Thai Nguyen
|
អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong |
(VOV)_ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៨៥នៃទិវាបង្កើតរណសិរ្យ
មាតុភូមិជនជាតិឯកភាពវៀតណាម( ថ្ងៃទី១៨វិច្ឆិកា ឆ្នាំ ១៩៣០-ថ្ងៃទី១៨វិច្ឆិកាឆ្នាំ
២០១៥) នារសៀលថ្ងៃទី៨វិច្ឆិកា អនុប្រធានរដ្ឋសភាវៀតណាម លោកស្រី Tong
Thi Phong និងដំណាងគណៈកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម បាន
អញ្ជើញចូលរួមទិវាបុណ្យមហាសាមគ្គីជនជាតិ នៅទីប្រជុំជន Ban Quyen – Ban
Tien ឃុំ Diem Mac ស្រុក Dinh Hoa ខេត្ត Thai Nguyen (ភាគខាងជើងវៀតណាម)។
អនុប្រធានរដ្ឋសភា Tong Thi Phong មានគោលបំណងថា៖ បងប្អូនជនជាតិក្នុងឃុំ
Diem Mac បន្តពង្រឹងនិងពង្រីកប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិ អភិរក្ស
និងការពារល្អកេរ្ត៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍ នៅក្នុងតំបន់ បន្តជំរុញខ្លាំងការ
សិក្សារៀនសូត្រនិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ៕