អនុប្រធានរដ្ឋសភាវវៀតណាម លោក Uong Chu Luu អញ្ជើញទទួលជួប ជាមួយក្រុមសមាជិកសភាជាមួយអាស៊ាននៃរដ្ឋសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់
(VOVWORLD) - នាថ្ងៃទី ២០ ខែកុម្ភៈ នៅវិមានរដ្ឋសភា អនុប្រធានរដ្ឋសភាវៀតណាម លោក Uong Chu Luu បានអញ្ជើញទទួលជួបក្រុមសមាជិកសភាជាមួយអាស៊ាននៃរដ្ឋសភាសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ដឹក នាំដោយ លោកស្រី Renate Kunast ដែលកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ទិដ្ឋភាពនៃជំនួប (រូបថត៖ quochoi.vn) |
ក្នុងជំនួបនេះ លោក Uong Chu Luu បានថ្លែងអំណរគុណដល់រដ្ឋសភានិងសមាជិកសភាអាឡឺម៉ង់ ដែលបានគាំទ្រយ៉ាងសកម្មចំពោះការដែលសភាអឺរ៉ុប (EP) ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគវៀតណាម - EU ហើយនឹងអនុវត្តកិច្ចព្រមព្រៀង EVFTA និង EVIPA ឱ្យបានឆាប់បន្ទាប់ត្រូវបានសភា បណ្តាប្រទេសសមាជិក EU ផ្តល់សច្ចាប័នផងដែរ។ តាមនោះនឹងបង្កើតកម្លាំងចលករថ្មីក្នុងការជំរុញទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគកាន់តែខ្លាំងក្លានិងស៊ីជម្រៅថែមទៀតរវាង វៀតណាម និង EU និយាយរួមនិងរវាងវៀតណាមនិងអាឡឺម៉ង់និយាយដោយឡែកផងដែរ៕