អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh

(VOVWORLD)-ក្នុងឱកាសរំលឹកខូបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត  (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ (ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧) នាថ្ងៃទី១៩កក្កដា
អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh - ảnh 1អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh អញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh 

          ក្នុងឱកាសរំលឹកខូបអនុស្សាវរីយ៍លើកទី៥៥ទិវាបង្កើតទំនាក់ទំនងការទូត (ថ្ងៃទី៥កញ្ញាឆ្នាំ១៩៦២-ថ្ងៃទី៥កញ្ញាឆ្នាំ២០១៧) និង៤០ឆ្នាំចុះហត្ថលេខាលើអនុសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ឡាវ (ថ្ងៃទី១៨កក្កដាឆ្នាំ១៩៧៧-ថ្ងៃទី១៨កក្កដាឆ្នាំ២០១៧) នាថ្ងៃទី១៩កក្កដា គណៈប្រតិភូជាន់ខ្ពស់សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដឹកនាំដោយអនុប្រធានរដ្ឋលោក Phankham Viphavanh បានអញ្ជើញទៅបំពេញការងារនៅខេត្ត Hoa Binh (ភាគខាងជើងវៀតណាម)។ នៅក្នុងជំនួបសន្ទនាជាមួយថ្នាក់ដឹកនាំខេត្ត Hoa Binh អនុប្រធានរដ្ឋឡាវ លោក Phankham Viphavanh បានសម្ដែងគោលបំណងបានសិក្សារៀនសូត្របទពិសោធន៍ ដើម្បីបញ្ជាណែនាំ អនុវត្ត ជំរុញបណ្ដាតំបន់វៀតណាម -ឡាវ រួមគ្នាអភិវឌ្ឍន៍ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែជិតស្និទ្ធនិងរឹងមាំ។ 

          ក្នុងឱកាសនេះដែរ គណៈប្រតិភូជាន់ខ្ពស់សាធារណះរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិតឡាវ បានអញ្ជើញទៅទស្សនាមណ្ឌលកេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាតិ ជាតំបន់បានប្រព្រឹត្តទៅមហាសន្និបាតបក្សប្រជាជនឡាវ  លើកទី២ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ