អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោក Tran Thanh Man អញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ

(VOVWORLD) - អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលបើកចំហ បង្កើតបរិយាកាសវិនិយោគអំណោយផលសម្រាប់អាជីវកម្មបរទេស រួមទាំងធុរកិច្ចអេស្ប៉ាញផងដែរ។ 
អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភា លោក Tran Thanh Man អញ្ជើញបំពេញទស្សនកិច្ចការងារនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man និងអគ្គលេខាធិការបក្សកុម្មុយនិស្តអេស្ប៉ាញ លោក Enrique Fernando Santiago Romero (រូបថត៖ VOV)

នាថ្ងៃទី ១៧ ខែមីនា បន្តដំណើរបំពេញទស្សនកិច្ចការងារនៅអេស្ប៉ាញ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man បានមកដល់ទីក្រុង Barcelona។ នៅទីនេះ លោក Felip Roca Blasco អគ្គលេខាធិការទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិនៃទីក្រុង Barcelona បានសង្កត់ធ្ងន់ថា ក្នុងនាមជាទីក្រុងបើកចំហ និងប្រកបដោយថាមពល  ទីក្រុង Barcelona មានបំណងចង់ស្វែងរកកាលានុវត្តភាពសហប្រតិបត្តិការជាមួយបណ្តាមូលដ្ឋាននៃប្រទេសវៀតណាម  ជាពិសេសជាមួយទីក្រុងហូជីមិញ។   អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានអះអាងថា វៀតណាមជានិច្ចកាលបើកចំហ បង្កើតបរិយាកាសវិនិយោគអំណោយផលសម្រាប់អាជីវកម្មបរទេស រួមទាំងធុរកិច្ចអេស្ប៉ាញផងដែរ។ អនុប្រធានរដ្ឋសភាបានស្នើឲ្យអគ្គលេខាធិកា និងថ្នាក់ដឹកនាំទីក្រុងបង្កើតលក្ខខណ្ឌអំណោយផល និងរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងទីក្រុងទាំងពីរនិយាយដោយឡែក និងពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអេស្បាញ ដើម្បីផលប្រយោជន៍រួមរបស់ប្រជាជនទាំងពីរ។

ក្នុងជំនួបជាមួយអនុប្រធានរដ្ឋសភា លោក Tran Thanh Man លោក Pau Guardans Cambo អគ្គកុងស៊ុលកិត្តិយសវៀតណាមប្រចាំនៅទីក្រុង Barcelona បានអះអាងថា នឹងបន្តលើកកម្ពស់តួនាទី និងកិត្យានុភាព ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ ការអប់រំ, ទេសចរណ៍ ... រវាងទីក្រុង Barcelona និងតំបន់ Catalonia ជាមួយវៀតណាម រួមចំណែកដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្ររវាងវៀតណាម និងអេស្បាញកាន់តែរីកចម្រើនខ្លាំងនាពេលខាងមុខ។

នាថ្ងៃទី ១៨ មិនា អនុប្រធានអចិន្ត្រៃយ៍លោក Tran Thanh Man និងគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាវៀតណាមបានចេញដំណើរវិលមកមាតុប្រទេស បញ្ចប់ដោយជោគជ័យនូវដំណើរទស្សនកិច្ច និងធ្វើការនៅព្រះរាជាណាចក្រអេស្ប៉ាញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ