អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែលនៅ Vinh Long

(VOVWORLD) - នារសៀលថ្ងៃទី ២៣ ធ្នូ  អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែលឆ្នាំ ២០២៣ នៅទីសំណាក់អេវែកនៃភូមិភាគ Vinh Long។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man អញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យណូអែលនៅ  Vinh Long - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ថ្លែងមតិក្នុងពិធី (រូបថត៖ VOV)

អនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការដែល អ្នកកាន់សាសនាកាតូលិកវៀតណាមជាង ៧ លាននាក់រួមទាំងអ្នកនៅក្នុងភូមិភាគ Vinh Long បានរួបរួមគ្នាអនុវត្តចលនាប្រឡងប្រណាំងស្នេហាជាតិ ដោយរណសិរ្សមាតុភូមិវៀតណាមបំផុសឡើង; ចូលរួមក្នុងសកម្មភាពគាំពារសង្គម និងមនុស្សធម៌។ តាមនោះ ផ្សព្វផ្សាយគុណតម្លៃរបស់ប្រជាជនកាតូលិក។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានជូនពរដល់អគ្គអេវែក ភូមិភាគ Vinh Long លោក Huynh Van Hai និងបុព្វជិត បន្តណែនាំជនរួមជាតិ អ្នកកាន់សាសនាកាតូលិក ឱ្យប្រតិបត្តិបានល្អតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋាភិបាល; ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ រួមចំណែកកសាងមាតុភូមិ និងប្រទេសជាតិ។ ម្យ៉ាងវិញទៀត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងរណសិរ្សមាតុភូមិ Vinh Long បន្តបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សាសនានិយាយរួម និងសាសនាកាតូលិក និយាយដោយឡែក អនុវត្តបានល្អនូវច្បាប់ស្តីពីជំនឿ និងសាសនា ព្រមទាំងសកម្មភាពនៃទំនាក់ទំនងជិតស្និទ្ធរវាងបក្ស និងរដ្ឋាភិបាល សិទ្ធិជាមួយជនរួមជាតិកាតូលិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ