អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយអតីតអគ្គលេខាធិការ IPU
(VOVWORLD) -នាយប់ថ្ងៃទី៥ខែមេសានៅវិមានរដ្ឋសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញទទួល ជួបជាមួយអតីតអគ្គលេខាធិការសហភាពអន្តរ សភាពិភពលោក (IPU) លោក Anders Johnsson ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ទទួលជួបជាមួយអតីត អគ្គលេខាធិការ IPUលោក Anders Johnsson
|
នៅក្នុងជំនួបនេះ លោកស្រី Tong Thi Phong បានអះអាងថា អស់ រយៈពេល៤០ឆ្នាំជាសមាជិក IPU រដ្ឋសភាវៀតណាមនិង IPU មានទំនាក់ទំនង ជិតស្និទ្ធ នាំមកនូវប្រសិទ្ធភាពជាក់ស្តែងជាច្រើន។ សកម្មភាពសហប្រតិបត្តិការ របស់ IPU និយាយរួមនិងបុគ្គលលោកអតីតអគ្គលេខាធិការ IPU និយាយដោយ ឡែក បានរួមចំណែកជួយរដ្ឋសភា វៀតណាម បំពេញនូវការទទួលខុសត្រូវរបស់ខ្លួន ជាមួយសហគមន៍អន្តរជាតិ។ លោកស្រី Tong Thi Phong មានបំណងថា លោក អតីតអគ្គលេខាធិការ IPU នឹងផ្តល់មតិយោបល់ជាច្រើនសម្រាប់សកម្មភាពរបស់រដ្ឋ សភាវៀតណាម។
រីឯខ្លួនវិញ អតីតអគ្គលេខាធិការ IPU លោក Anders Johnsson មានបំណងថា នឹងមានឱកាសបំពេញទស្សនកិច្ចនៅវៀតណាមច្រើនទៀត ដើម្បីបន្តការគាំទ្រនិង ចែករំលែកជាមួយរដ្ឋសភាវៀតណាមនូវបទពិសោធន៍និងការយល់ដឹងលើវិស័យ ការទូតសភាផងដែរ៕