អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man អញ្ជើញចុះត្រួតពិនិត្យការងារបោះឆ្នោតនៅខេត្ត Hau Giang

(VOVWORLD) - លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ នេះគឺជាវគ្គធ្វើជីវភាពនយោបាយដ៏សំខាន់ ហេតុដូច្នេះខេត្ត Hau Giang ចាំបាច់ត្រូវធានាថាការបោះឆ្នោតនេះក្លាយទៅជាទិវាបុណ្យរបស់ប្រជាជនទាំងមូលជាពិតប្រាកដផងដែរ។ 
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោក Tran Thanh Man អញ្ជើញចុះត្រួតពិនិត្យការងារបោះឆ្នោតនៅខេត្ត Hau Giang - ảnh 1ទិដ្ឋភាពទូទៅនៃកិច្ចប្រជុំនេះ (រូបថត៖ VOV)

នារសៀលថ្ងៃទី ២៣ ខែមេសា គណៈប្រតិភូឃ្លាំមើលនិងត្រួតពិនិត្យការបោះឆ្នោតជ្រើសតាំងសមាជិករដ្ឋសភានីតិកាលទី ១៥ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់អាណត្តិ ២០២១-២០២៦ ដឹកនាំដោយលោក Tran Thanh Man អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា និងជាអនុប្រធានអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត បានអញ្ជើញធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Hau Giang។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖ នេះគឺជាវគ្គធ្វើជីវភាពនយោបាយដ៏សំខាន់ ហេតុដូច្នេះខេត្ត Hau Giang ចាំបាច់ត្រូវធានាថាការបោះឆ្នោតនេះក្លាយទៅជាទិវាបុណ្យរបស់ប្រជាជនទាំងមូលជាពិតប្រាកដផងដែរ។ លោក Tran Thanh Man បានបញ្ជាក់ថែមទៀតថា៖

«ការបោះឆ្នោតលើកនេះ ក្នុងស្មារតីទូទៅគឺធ្វើយ៉ាងដូចម្តេចដើម្បីធានាលទ្ធិប្រជាធិបតេយ្យ គោរពតាមច្បាប់ដ៏ត្រឹមត្រូវ មានសុវត្ថិភាព និងសន្សំសម្ចៃ ហើយនេះគឺជាទិវាបុណ្យសម្រាប់ប្រជាជនទាំងមូលជាពិតប្រាកដ។ ប្រជាជនមើលឃើញពីកាតព្វកិច្ចនិងទំនួលខុសត្រូវរបស់ខ្លួនក្នុងការបោះឆ្នោតនិងជ្រើសរើសមនុស្សដែលមានគុណសម្បត្តិនិងទេពកោសល្យសក្តិសម តំណាងឲ្យប្រជាជននៅទូទាំងប្រទេស ដើម្បីបំពេញការងារក្នុងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់ជាន់ថ្នាក់ ដូចអ្វីដែលលោកអគ្គលេខាបក្ស Nguyen Phu Trong ធ្លាប់បានមានប្រសាសន៍ថា៖ ការបោះឆ្នោតរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជននៅគ្រប់លំដាប់ថ្នាក់មានសារៈសំខាន់ ស្រដៀងដូចនឹងមហាសន្និបាតបក្ស គ្រប់ជាន់ថ្នាក់ ឈានទៅរៀបចំមហាសន្និបាតបក្សនៅទូទាំងប្រទេសផងដែរ»៕

ប្រតិកម្មទៅវិញ

ផ្សេងៗ