អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong ចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅតំបន់លិចទឹក Thua Thien – Hue

(VOVWORLD) - នៅទីនេះ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែងរបស់អាជ្ញាធរតំបន់និងកម្លាំងប្រដាប់អាវុធខេត្ត Thua Thien - Hue ក្នុងការជំនះពុះពារលើការលំបាក ក៏ដូចជាជួយប្រជាជននៅតំបន់លិចទឹកទាន់ពេលវេលា។ 
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong ចុះសួរសុខទុក្ខនិងជូនអំណោយដល់ប្រជាជននៅតំបន់លិចទឹក Thua Thien – Hue - ảnh 1 អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong ចុះសួរសុខទុក្ខដល់តំបន់លិចទឹក

នារសៀលថ្ងៃទី ២២ ខែតុលា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានចុះសួរសុខទុក្ខ ជូនអំណោយនិងចែករំលែកនូវការខូចខាតជាមួយប្រជាជន ដែល រងផលប៉ះពាល់ដោយគ្រោះមហន្តរាយទឹកជំនន់ជាប្រវត្តិសាស្ត្រ នៅស្រុក Phong Dien និងស្រុក Quang Dien ខេត្ត Thua Thien-Hue។

នៅទីនេះ លោកស្រី Tong Thi Phong បានវាយតម្លៃខ្ពស់ចំពោះរាល់ការខិតខំប្រឹងប្រែង របស់អាជ្ញាធរតំបន់និងកម្លាំងប្រដាប់អាវុធខេត្ត Thua Thien - Hue ក្នុងការជំនះពុះពារលើការលំបាក ក៏ដូចជាជួយប្រជាជននៅតំបន់លិចទឹកទាន់ពេលវេលា។ ទន្ទឹមជាមួយគ្នានោះ លោកស្រី Tong Thi Phong  បានស្នើឱ្យមូលដ្ឋាននានាក្នុងខេត្ត បន្តប្រមូលកម្លាំងដើម្បីជួយឧបត្ថម្ភដល់ប្រជាជនជំនះផលលំបាកក្រោយទឹកជំនន់ ដោយផ្តល់ស្បៀងអាហារនិងសេចក្តីត្រូវការចាំបាច់ដល់ប្រជាជន ជាពិសេសប្រជាជននៅតំបន់លិចទឹកនិងតំបន់ឆ្ងាយដាច់ស្រយាល។

អញ្ជើញចែករំលែកការលំបាកនិងការខូចខាតជាមួយប្រជាជន អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាបានឧបត្ថម្ភថវិកាចំនួន ៤០០ លានដុង ដល់ប្រជាជននៅតំបន់លិចទឹកនៃស្រុក Quang Dien និងស្រុក Phong Dien ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ