អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La

(VOVWORLD) -នាថ្ងៃទី២១មិថុនា សមាជិកការិយាល័យនយោបាយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong រួមជាមួយគណៈប្រតិភូសមាជិកសភាមណ្ឌល Son La អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅស្រុក Van Ho ខេត្ត Son La។ 
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងជំនួប 

មួយចំនួនរបស់អ្នកបោះឆ្នោត ព្រមទាំងទទួលយកនូវមតិរបស់អ្នកបោះឆ្នោតទៀតផង។ ដោយឡែកសម្រាប់ច្បាប់សន្តិសុខបណ្តាញអ៊ីនធឺណិត លោកស្រីបានឲ្យដឹងថា វៀតណាមចងក្រងនិងផ្សព្វផ្សាយច្បាប់សន្តិសុខបណ្តាញអ៊ីនធឺណិតគឺត្រឹមត្រូវនិងចាំបាច់ណាស់ ដើម្បីបង្ការនិងត្រៀមជាស្រេចរារាំងគ្រោះអាសន្ន គំរាមកំហែងដល់សន្តិសុខបណ្តាញ  ការពារអធិបតេយ្យភាព ផលប្រយោជន៍ សន្តិសុខជាតិ សណ្តាប់ធ្នាប់សង្គម ជាពិសេស ធានាសិទ្ធិ ផលប្រយោជន៍ស្របច្បាប់របស់អង្គការ បុគ្គល។ លោកស្រី Tong Thi Phong បានសង្កត់ធ្ងន់ថា ច្បាប់សន្តិសុខបណ្តាញមិនប៉ះពាល់ដល់សិទ្ធិសេរីភាពផ្ទាល់ខ្លួននៅឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ