អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La

(VOVWORLD) -  នាថ្ងៃទី ១០ ខែឧសភា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Xuan Nha ស្រុក Van Ho ខេត្ត Son La។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong អញ្ជើញជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅខេត្ត Son La  - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong អញ្ជើញថ្លែងមតិក្នុងពិធីជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោតនៅឃុំ Xuan Nha ស្រុក Van Ho ខេត្ត Son La

នៅឯជំនួបនេះ អ្នកបោះឆ្នោតស្រុក Xuan Nha បានស្នើទៅរដ្ឋសភានិងរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ និងជួយឧបត្ថម្ភកសាងឃុំ Xuan Nha ក្លាយទៅ ជាចំណុចភ្លឺស្វាង ក្នុងការកសាងជនបទថ្មី ក៏ដូចជាជួយឧបត្ថម្ភដល់ជនជាតិភាគតិចឱ្យមានលក្ខណៈងាយស្រួលដើម្បីរួចផុតពីភាពក្រីក្រ។

អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានផ្តល់ចម្លើយលើមតិនិងសំណើរមួយចំនួន ក្នុងសមត្ថ ភាពរបស់ខ្លួននិងទទួលយកមតិនិងសំណើររបស់អ្នកបោះឆ្នោតដើម្បីដាក់ ជូនអាជ្ញាធរមានសមត្ថកិច្ច ធ្វើការពិចារណានិងដោះស្រាយ។ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាលោកស្រី Tong Thi Phong មានបំណងចង់ឲ្យស្រុក Van Ho ជំរុញសក្តានុពលនិងប្រៀបខ្លាំងរបស់មូលដ្ឋាន ដោយជ្រើសរើសរុក្ខជាតិនិងសត្វសំខាន់ៗ សម្រាប់លើកកម្ពស់គុណភាពផលិតផលកសិកម្ម ឆ្ពោះទៅរកការនាំចេញ និងបន្តការបង្ការប្រយុទ្ធប្រឆាំងនឹង COVID-19 ផងដែរ។

ក្នុងឱកាសនេះ លោកស្រី Tong Thi Phong បានអញ្ជើញទៅអុជធូបនិងដាំដើមឈើអនុស្សាវរីយ៍នៅវិមានរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលី, ត្រួតពិនិត្យដំណើរការ នៃសំណង់ស្ថានីយ៍សុខាភិបាលឃុំនិងត្រួតពិនិត្យការដ្ឋានសាងសង់សំណង់ទឹកស្អាតនៅភូមិ Na Hieng ស្រុក Xuan Nha ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ