អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man៖ ច្បាប់ស្តីពី​ការធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម) នឹងមានផលប៉ះពាល់​យ៉ាងដ៏​ធំធេង​ដល់​ប្រជាពលរដ្ឋ

(VOVWORLD) - នេះគឺជាគម្រោងច្បាប់ដែលជះឥទ្ធិពលដ៏ធំធេងដល់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាចំពោះគោលការណ៍ និងគោលនយោបាយរបស់រដ្ឋស្តីពីកំណែទម្រង់គោលនយោបាយប្រាក់បៀរវត្តន៍ ។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man៖ ច្បាប់ស្តីពី​ការធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម) នឹងមានផលប៉ះពាល់​យ៉ាងដ៏​ធំធេង​ដល់​ប្រជាពលរដ្ឋ - ảnh 1អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man ។ រូបថត៖ quochoi.vn

នារសៀលថ្ងៃទី ៦ មីនា នៅវិមានរដ្ឋសភា នៅទីក្រុងហាណូយ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានដឹកនាំកិច្ចប្រជុំ ដើម្បីផ្ទៀងស្តាប់របាយការណ៍ និងការបំភ្លឺស្ដីពីសេចក្តីព្រាងច្បាប់ធានារ៉ាប់រងសង្គម (ធ្វើវិសោធនកម្ម)។ អញ្ជើញថ្លែងមតិក្នុងជំនួបនេះ អនុប្រធានរដ្ឋសភា លោក Tran Thanh Man បានវាយតម្លៃថា នេះគឺជាគម្រោងច្បាប់ដែលជះឥទ្ធិពលដ៏ធំធេងដល់ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាចំពោះគោលការណ៍ និងគោលនយោបាយរបស់រដ្ឋស្តីពីកំណែទម្រង់គោលនយោបាយប្រាក់បៀរវត្តន៍  របបធានារ៉ាប់រងលើវិស័យសុខាភិបាល ហើយស្នើរដ្ឋាភិបាលបន្តវាយតម្លៃយ៉ាងពេញលេញ លើគ្រប់ជ្រុងជ្រោយអំពីផលប៉ះពាល់នៃការធ្វើវិសោធនកម្មនីមួយៗ ដោយធានានូវគោលការណ៍នៃកំណែទម្រង់គោលនយោបាយធានារ៉ាប់រងសង្គម។ លោក Tran Thanh Man បានសង្កត់ធ្ងន់ថា៖

“ស្ថាប័នតាក់តែង ស្ថាប័នផ្ទៀងផ្ទាត់ធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហា។ មិនថាច្បាប់ណាមួយ ដែលទាក់ទងនឹងការឃោសនា គឺបំភ្លឺផ្ទៃក្នុង និងប្រជាជន គឺមានសារៈសំខាន់ណាស់។ ច្បាប់នេះជះឥទ្ធិពលដល់ប្រជាពលរដ្ឋ យើងត្រូវផ្សព្វផ្សាយច្រើនជាង ២ ទៅ ៣ ដងបើធៀបនឹងច្បាប់ដទៃទៀត។  យើងវាយតម្លៃពីផលប៉ះពាល់ ហើយពន្យល់នៅទូទាំងប្រទេសជូនប្រជាជនផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ