អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ
(VOVWORLD) -នាថ្ងៃទី ៣០ ខែធ្នូ ក្រុមការងាររដ្ឋសភាវៀតណាម ដឹកនាំដោយអនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោកស្រី Tong Thi Phong បានអញ្ជើញមកសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារគោលនយោបាយ រួមទាំងគ្រួសារក្រីក្រនៅឃុំ Van Thanh និង Dai Lanh ចំណុះ Van Ninh ខេត្ត Khanh Hoa។
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោកស្រី Tong Thi Phong អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារគោលនយោបាយ (រូបថត៖ TTXVN) |
នៅឃុំ Van Thanh លោកស្រី Tong Thi Phong បានប្រគល់អំណោយបុណ្យតេតចំនួន ១០០ កញ្ចប់ ដែលក្នុងកញ្ចប់និមួយៗមានតម្លៃ ១,១ លានដុង ដល់ក្រុមគ្រួសារក្រីក្រនិងជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំនៅស្រុក Van Ninh។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានប្រគល់អំណោយចំនួន ៦ កញ្ចប់ជូនចំពោះតំណាងក្រុមគ្រួសារគោលនយោបាយជាគំរូនៅស្រុក Van Ninh ផងដែរ ព្រមទាំងជូនអំណោយដល់សមូហភាពជាថ្នាក់ដឹកនាំនិងសមាគមលើកទឹកចិត្តការរៀនសូត្រនៅឃុំ Van Thanh និង Dai Lanh ផងដែរ៕