អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមលោក Tran Thanh Man ជូនពរបុណ្យណូអែលនៅទីក្រុង Da Nang
(VOVWORLD) - គ្រូអាចា្យ Nguyen Quang Duc បានឲ្យដឹងថា លោក និងអ្នកមុខអ្នកការជានិច្ចកាលអនុវត្តន៍ល្អនូវទិសស្លោក “គោរពព្រះ ស្រឡាញ់មនុស្ស”ហើយនឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការកសាងផ្នត់រស់នៅល្អទាំងផ្លូវលោក និងផ្លូវធម៌
អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរនៅទីសំណាក់នៃអេវែក Da Nang (រូបថត៖ daibieunhandan.vn) |
ក្នុងឱកាសបុណ្យណូអែលឆ្នាំ ២០២២ នាព្រឹកថ្ងៃទី ១៩ ខែធ្នូ អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម លោក Tran Thanh Man បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្ត និងជូនពរនៅទីសំណាក់នៃអេវែក Da Nang និងអគ្គសមាគមន៍ផ្សាយគ្រិស្តសាសនាវៀតណាម។
នៅទីសំណាក់នៃអេវែក Da Nang អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានឲ្យដឹងថា ប្រទេសជាតិកំពុងស្ដារឡើងវិញជាជំហានៗ ក្រោយរយៈពេលបិទខ្ទប់ ប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩ ដែលជះឥទ្ធិពលយ៉ាងធំធេងដល់សេដ្ឋកិច្ច សង្គម។ ដោយមានសាមគ្គីភាពរបស់ប្រជាជនទាំងមូល ក្នុងនោះមានអ្នកមុខអ្នកការ និងអ្នកកាន់សាសនាកាតូលិកវៀតណាមនោះ ជំងឺរាតត្បាតកូវីដ ១៩ ត្រូវបានរុញថយ ការស្ដារសេដ្ឋកិច្ចឡើងវិញសម្រេចបានលទ្ធផលវិជ្ជមាន ហើយកំណើនរបស់ប្រទេសជាតិទាំងមូលគ្រោងនឹងសម្រេចបានប្រមាណ ៨% ។
អញ្ជើញទៅសាកសួរសុខទុក្ខគណៈប្រចាំការសមាគមន៍ផ្សាយគ្រិស្តសាសនា អនុប្រធានអចិន្ត្រៃយ៍រដ្ឋសភា លោក Tran Thanh Man បានជូនពរបុណ្យណូអែលដល់គ្រូអាចា្យ Nguyen Quang Duc និងអ្នកមុខអ្នកការនៃសមាគមផ្សាយគ្រិស្តសាសនា។
គ្រូអាចា្យ Nguyen Quang Duc បានឲ្យដឹងថា លោក និងអ្នកមុខអ្នកការជានិច្ចកាលអនុវត្តន៍ល្អនូវទិសស្លោក “គោរពព្រះ ស្រឡាញ់មនុស្ស”ហើយនឹងខិតខំប្រឹងប្រែងថែមទៀតក្នុងការកសាងផ្នត់រស់នៅល្អទាំងផ្លូវលោក និងផ្លូវធម៌៕