អនុម័តលើគំរោងការដោះស្រាយបំណុលអាក្រក់និងគំរោងការបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រពសម្បត្តិ។
VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung ទើបនឹងបានអនុម័តលើគំរោងការដោះស្រាយបំណុលខូចនិងគំរោងការបង្កើតក្រុមហ៊ុន
គ្រប់គ្រងទ្រពសម្បត្តិរបស់បណ្ដាអង្គការឥណទានវៀតណាម។ គំរោងការដោះស្រាយបំណុលខូចបានលើកច្បាស់គោលដៅដោះស្រាយបំណុលខូចរបស់
បណ្ដាអង្គការឥណទានសំដៅបង្កលក្ខណៈសំរាប់ផលិតកម្មអាជីវកម្ម ជំរុញកំណើនសេដ្ឋកិច្ចនិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច។ តាមគំរោងការដល់ចុងឆ្នាំ២០១៥
បរិមាណបំណុលខូចនាបច្ចុប្បន្ននឹងបានដោះស្រាយជាសារវន្ត។ ក៏តាមគំរោងការបង្កើតក្រុមហ៊ុនគ្រប់គ្រងទ្រពសម្ប័ត្តិរបស់បណ្ដាអង្គការឥណទានវៀតណាមនោះ ក្រុមហ៊ុនត្រូវបានបង្កើតឡើងគឺសំដៅរួមចំណែកដោះស្រាយយ៉ាងលឿនបំណុល
ខូច ធ្វើឲ្យស្អាតស្អំហិរញ្ញវត្ថុ កាត់បន្ថយហានិភ័យសំរាប់អង្គការឥណទានអង្គភាព
អាជីវកម្មនិងជំរុញកំណើនឥណទានសមស្របសំរាប់ខឿនសេដ្ឋកិច្ច។ នេះជាអង្គភាព
អាជីវកម្មពិសេសដោយរដ្ឋមានកម្មសិទ្ធិទុន១០០% (ប្រមាណ៥សែនពាន់លានដុង)៕