អនុម័តលើ​គ្រោង​សហប្រតិបត្តិការ​អន្តរជាតិ​ស្ដីពីការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សមុទ្រវៀតណាមប្រកបដោយចីរភាព

(VOVWORLD) - នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc ទើបនឹងបានចេញផ្សាយសេចក្ដីសម្រេចចិត្តអនុម័តលើគ្រោងសហប្រតិបត្តិការអន្តរជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្ររបស់វៀតណាម ប្រកបដោយចីរភាពដល់ឆ្នាំ ២០៣០។ 

គោលដៅនៃគម្រោងនេះគឺជំរុញដោយព្រមៗគ្នា ផ្ដោតសំខាន់លើរាល់សកម្មភាពសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រប្រកបដោយចីរភាព សំដៅកៀរគរ ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវប្រភពធនធាន បញ្ញា បទពិសោធន៍ និងទាញយកជាអតិបរមានូវការគាំទ្ររបស់បណ្ដាប្រទេស អង្គការអន្តរជាតិ និងដៃគូនានា រួមចំណែកអនុវត្តប្រកបដោយជោគជ័យនូវរាល់ទស្សនៈ គោលដៅ គោលការណ៍ រួមវិភាគទានយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធិភាពជាមួយសហគមណ៍អន្តរជាតិស្ដីពីបញ្ហាសមុទ្រ និងមហាសាគរ ក៏ដូចជារួមចំណែកលើកកំពស់តួនាទី និងឋានៈរបស់វៀតណាមក្នុងតំបន់ និងលើឆាកអន្តរជាតិផងដែរ។

គម្រោងនេះបានចែងយ៉ាងច្បាស់លាស់នូវភារកិច្ចចំនួន ៦ ចំណុចអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលរួមមាន៖ ការគ្រប់គ្រងសមុទ្រនិងមសាគរ; ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ; ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន កសាងវប្បធម៌សមុទ្រ សង្គម ដែលស្និទ្ធិស្នាលជាមួយសមុទ្រ; ស៊ើបអង្កេតមូលដ្ឋាន សិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ បច្ចេកវិទ្យា អភិវឌ្ឍន៍ប្រភពធនធានមនុស្សសមុទ្រ; ការពារបរិស្ថានសមុទ្រ ទប់ទល់គ្រោះធម្មជាតិ បម្រែបម្រួលអាកាសធាតុ ជាដើមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ