អនុម័តលើផែនការអភិវឌ្ឍន៍សេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍
(VOV) /  
|
នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung (vov.vn) |
VOV-នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមលោក Nguyen Tan Dung ទើបនឹងបានអនុម័តលើផែនការអភិវឌ្ឍន៍សេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍វៀតណាម
ដល់ឆ្នាំ២០២០។ តាមនោះ ការអភិវឌ្ឍន៍សេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍ផ្សព្វ
ផ្សាយត្រូវបានអភិវឌ្ឍន៍លើទូទាំងប្រទេស ឆ្លើយតបនឹងសំណូមពរអនុវត្តភារកិច្ចនយោបាយព័ត៌មានឃោសនារបស់បក្សរដ្ឋសំដៅអភិវឌ្ឍន៍ដ៏ចីរភាពទីផ្សារសេវ៉ាកម្ម
ទូរទស្សន៍បង់លុយ ធានាបរិយាកាសប្រគួតប្រជែងសមភាពប្រឆាំងការផ្ដាច់មុខ ឆ្លើយតបនឹងតម្រូវការកំសាន្តកាន់តែពហុបែបពីមួយថ្ងៃទៅមួយថ្ងៃរបស់ប្រជាជន។
តាមផែនការនេះ ដល់ឆ្នាំ២០១៥នឹងមានកាណាល់ទូរទស្សន៍ចំនួនពី៧០ដល់៨០បំរើភារកិច្ចនយោបាយព័ត៌មានឃោសនាចាំបាច់នៃប្រទេសជាតិ។ ដំណោះស្រាយចំនួន៤ដែលនឹងបានប្រមូលផ្ដុំអនុវត្តក្នុងរយៈពេលខាងមុខគឺជំរុញខ្លាំងព័ត៌មានឃោសនា សុក្រិដ្ឋយន្តការច្បាប់ ចលនាប្រភពទុនវិនិយោគនិងលើកកំពស់គុណភាពសេវ៉ាកម្មផ្សាយសម្លេងទូរទស្សន៍៕
-VOV